ព័ត៌មានអន្ដរជាតិ
មេដឹកនាំ EU ទៅដល់ទីក្រុងកៀវ សម្រាប់កិច្ចប្រជុំកំពូលជាមួយលោក Zelensky (មានវីដេអូ)
មេដឹកនាំសហភាពអឺរ៉ុប (EU) បានទៅដល់ទីក្រុងកៀវហើយ ដើម្បីពិភាក្សាជាមួយរដ្ឋាភិបាលអ៊ុយក្រែន ដោយពាំនាំនូវការសន្យាដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី។

ប្រធានគណៈកម្មការប្រតិបត្តិរបស់ក្រុមនេះ គឺលោកស្រី Ursula von der Leyen បានជិះរថភ្លើងទៅដល់ទីក្រុងកៀវ នៅថ្ងៃសុក្រទី០៣ខែកុម្ភៈ ដែលជាដំណើរដ៏សំខាន់ដើម្បីបង្ហាញពីការគាំទ្រសម្រាប់ប្រទេសអ៊ុយក្រែន ខណៈខួបលើកទីមួយ នៃការលុកលុយរបស់រុស្ស៊ីនៅថ្ងៃទី២៤ខែកុម្ភៈខិតជិតមកដល់។
សមាជិកជាន់ខ្ពស់ផ្នែកប្រតិបត្តិរបស់ EU បានជួបសមភាគីរបស់ពួកគេនៅក្នុងរដ្ឋាភិបាលអ៊ុយក្រែន ហើយលោកស្រី von der Leyen និងប្រធាននៃមេដឹកនាំ EU លោក Charles Michel នឹងជួបប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodomyr Zelensky នៅថ្ងៃសៅរ៍។

លោក Zelensky បានជំរុញឲ្យ EU ចាត់វិធានការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ី ប៉ុន្តែការដាក់ទណ្ឌកម្មជុំទី១០ ដែលប្លុកនេះកំពុងរៀបចំសម្រាប់ខួបមួយឆ្នាំនៃការវាយលុក ទំនងជាមិនគ្រប់គ្រាន់ដូចការទាមទាររបស់រដ្ឋាភិបាលទីក្រុង កៀវ នោះទេ។
គួរបញ្ជាក់ថា ការជួបជុំនេះគឺជាការលើកដំបូងហើយ ដែលប្រព្រឹត្តទៅក្នុងទីក្រុង កៀវ ចាប់តាំងពីរុស្ស៊ី បើកការលុកលុយអ៊ុយក្រែន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ពូទីន ចេញមុខព្រមានខ្លាំងៗទៅលោកខាងលិច រឿងផ្គត់ផ្គង់រថក្រោះឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


