ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អ៊ុយក្រែន កំពុងចាញ់បោកអឺរ៉ុប
លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា អ៊ុយក្រែនកំពុងចាញ់បោកសហភាពអឺរ៉ុប (EU) ចំពោះការសន្យាអំពីការជួយស្ដារសេដ្ឋកិច្ចរបស់ប្រទេសឲ្យងើបឡើងវិញយ៉ាងឆាប់រហ័ស ។

ខណៈដែលកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប និងអ៊ុយក្រែនកំពុងដំណើរការ, អតីតនាយករដ្ឋមន្ត្រីរុស្ស៊ីរូបនេះបានសរសេរបង្ហោះនៅលើបណ្ដាញ Telegram ថា ការប៉ុនប៉ងចូលជាសមាជិក EU និងអង្គការណាតូរបស់អ៊ុយក្រែនកំពុងធ្វើឲ្យអាយុជីវិតប្រជាពលរដ្ឋរបស់ខ្លួនស្ថិតក្នុងភាពប្រថុយប្រថាន ជាពិសេសគឺការចំណាយយោធាដ៏ច្រើនសន្ធឹកសន្ធាប់ ដោយសង្ឃឹមថា “លោកខាងលិចនឹងផ្តល់ប្រាក់មកវិញ” ។
លោក Medvedev បានចោទប្រកាន់ថា មេដឹកនាំអ៊ុយក្រែនកំពុងកេងចំណេញពីជំនួយហិរញ្ញវត្ថុដែលលោកខាងលិចផ្ដល់ឲ្យ ប៉ុន្តែលោកបានរំឭកថា ការគាំទ្រកាន់តែធំ នោះការលួចប្លន់ក៏កាន់តែច្រើន ហើយអ៊ុយក្រែននឹងត្រូវវិនាសចំពោះជោគវាសនាដ៏សោកសៅនៃអតីតអាណានិគមលោកខាងលិច ។

លោក Medvedev បាននិយាយទៀតថា “សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែននឹងជួបស្ថានភាពខ្មៅងងឹតបន្តិចម្តងៗដូចជា ការកាត់ផ្តាច់ឧស្សាហកម្ម និងកសិកម្ម ហើយបន្ទាប់មកសេដ្ឋកិច្ចទាំងមូលនឹងបាក់ដៃបាក់ជើងតែម្ដង ខណៈដែលផលិតផលក្នុងស្រុកសរុបរបស់អ៊ុយក្រែន ចាប់ផ្ដើមធ្លាក់ចុះពី ៥ ទៅ ១០ ភាគរយ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក វ្ល៉ាឌីមៀរ ពូទីន ចាត់ទុកជាប្រតិបត្តិការយោធាពិសេសបានអូសបន្លាយពេលជិត ១ ឆ្នាំមកហើយ បន្ទាប់ពីផ្ទុះការវាយលុកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ លោក Zelensky ថា អ៊ុយក្រែន ឈ្នះ ឬចាញ់ រុស្ស៊ី គឺពឹងលើអឺរ៉ុប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


