ព័ត៌មានអន្ដរជាតិ
ទីក្រុងបាងកក មើលលែងចង់ឃើញហើយ ដោយសារកំហាប់ខ្យល់ពុល (មានវីដេអូ)
តំបន់ជាង៧០ក្នុងទីក្រុងបាងកកនៃប្រទេសថៃ បានរាយការណ៍ថា កំហាប់ខ្យល់ពុល PM2.5 បានឈានដល់ ៩០មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។

ដែនកំណត់សុវត្ថិភាពរបស់ប្រទេសថៃគឺ ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ ខណៈកម្រិតខ្ពស់នៃ PM2.5 នឹងបង្កហានិភ័យដល់សុខភាព ជាពិសេសសម្រាប់អ្នកដែលមានជំងឺសួតរ៉ាំរ៉ៃ។
នាយកដ្ឋានឧតុនិយមថៃ (TMD) ព្យាករថា កំហាប់ខ្យល់ពុល PM2.5 នឹងកើនឡើងពាសពេញប្រទេស ដោយសារធាតុពុល នៅកកកុញក្នុងខ្យល់ដែលនៅទ្រឹង។

ស្របពេលជាមួយគ្នានោះ រដ្ឋាភិបាល បានណែនាំឲ្យប្រជាជនពាក់ម៉ាសពេលចេញទៅខាងក្រៅ ហើយពិចារណាធ្វើការពីផ្ទះ។
គេហទំព័រ iqair.com បានរាយការណ៍ពីសន្ទស្សន៍គុណភាពខ្យល់ (AQI) របស់ទីក្រុងបាងកកនៅកម្រិត១៩៨គិតត្រឹមម៉ោង៩ព្រឹកថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យ បាងកក ក្លាយជាទីក្រុងដែលមានការបំពុលខ្លាំងបំផុតលំដាប់ទីបីនៅក្នុងពិភពលោក។

រាជធានីរបស់ប្រទេសថៃ គឺនៅពីក្រោយតែទីក្រុង Mumbai ក្នុងប្រទេសឥណ្ឌា និងទីក្រុង Lahore របស់ប៉ាគីស្ថាន ប៉ុណ្ណោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ លោក ប្រាយុទ្ធ ចង់ឲ្យប្រជាជនថៃ ធ្វើការពីផ្ទះ ខណៈខ្យល់ពុល ឈានដល់កម្រិតគ្រោះថ្នាក់ ទូទាំងប្រទេស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


