Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមតារាវិទូរកឃើញព្រះច័ន្ទ ១២ បន្ថែមទៀតជុំវិញភពព្រហស្បតិ៍

បានផុស

នៅ

ក្រុមអ្នកវិទ្យាសាស្ត្រសង្កេតតារានៃវិទ្យាស្ថាន Carnegie បានរកឃើញព្រះច័ន្ទចំនួន ១២ បន្ថែមទៀតកំពុងគោចរ​ជុំវិញ​ភពព្រហស្បតិ៍ក្នុងប្រព័ន្ធព្រះអាទិត្យ ដែលនាំឲ្យចំនួនព្រះចន្ទសរុបកើនដល់ ៩២ ជុំវិញភពឧស្ម័នយក្សមួយនេះ ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរកឃើញនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលសង្កេតដោយតារាវិទូ Scott Sheppard និងក្រុមរបស់លោក ។ ក្រុមរបស់លោកបានប្រើតេឡេស្កុប Subaru នៅរដ្ឋហាវ៉ៃក្នុងខែកញ្ញា ឆ្នាំ ២០២១ និងកាមេរ៉ាថាមពលងងឹតដែលបំពាក់លើតេឡេស្កុប Blanco នៅឯទីតាំថ Cerro Tololo Inter-American Observatory ក្នុងប្រទេសឈីលីក្នុងខែសីហា ឆ្នាំ ២០២២ ។

ការតាមដានសម្រាប់ព្រះច័ន្ទថ្មីទាំង ១២ នេះ ត្រូវចំណាយពេលប្រហែលមួយឆ្នាំដើម្បីបញ្ជាក់​​ និងធ្វើការសង្កេត ហើយក្រុមការងារបានប្រើប្រាស់តេលេស្កុប Magellan នៅក្នុងប្រទេសឈីលី ដើម្បីធ្វើការងារមួយនេះ ។

លោក Sheppard និងក្រុមរបស់លោកជឿថា ព្រះច័ន្ទទាំងនេះ គឺជាសំណល់នៃព្រះច័ន្ទធំជាងចំនួន ៧ ដែលបានបំបែកចេញពីគ្នា នៅពេលដែលពួកវាបានបុកជាមួយព្រះច័ន្ទ, អាចម៍ផ្កាយ ឬផ្កាយដុះកន្ទុយផ្សេងទៀតដែលនាំទៅដល់ការបង្កើតព្រះច័ន្ទតូចៗរាប់រយជាច្រើន ។

ទោះយ៉ាងណាមកដល់ពេលនេះ មិនទាន់មានព្រះច័ន្ទណាមួយមានឈ្មោះនៅឡើយទេ ចាប់តាំងពីការរកឃើញមក  ប៉ុន្តែមជ្ឈមណ្ឌល Minor Planet នឹងកំណត់លេខនៃព្រះចន្ទនីមួយៗក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ។

មកដល់ពេលនេះ ក្រុមរបស់លោក Scott Sheppard ក៏កំពុងតាមដានព្រះច័ន្ទបន្ថែមជាច្រើនទៀតនៅជុំវិញភពសៅរ៍ផងដែរ ប៉ុន្តែពួកគេពិបាកកំណត់ទីតាំងទាំងនោះណាស់ ព្រោះភពនេះនៅឆ្ងាយពីផែនដីពេក ។

ជាចុងក្រោយក្រុមអ្នកវិទ្យាសាស្ត្រជឿថា ទាំងភពអ៊ុយរ៉ានុស និងណិបទូន ក៏មានព្រះច័ន្ទតូចៗមួយចំនួនធំដែរ ប៉ុន្តែភពទាំងនោះមានរយៈចំងាយឆ្ងាយពេក ពិបាកក្នុងការតាមដាន​ស្វែងរកព្រះច័ន្ទថ្មីៗជុំវិញភពនេះណាស់ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម