ព័ត៌មានអន្ដរជាតិ
លោក Wang Yi នឹងអញ្ជើញទៅ រុស្ស៊ី និងប្រទេសអឺរ៉ុប ៣ ផ្សេងទៀត
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅថ្ងៃចន្ទនេះថា ប្រធានការិយាល័យគណៈកម្មាធិការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CCP) លោក Wang Yi នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនាពេលខាងមុខនេះ ។

លោក Wang Wenbin បញ្ជាក់ទៀតថា ក្រៅពីធ្វើដំណើរទស្សនិច្ចនៅប្រទេសរុស្ស៊ី, លោក Wang Yi ក៏នឹងអញ្ជើញទៅប្រទេសបារាំង អ៊ីតាលី និងហុងគ្រី ផងដែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២២ ខែកុម្ភៈនេះ ។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងទៀតថា “តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃប្រទេសបារាំង អ៊ីតាលី ហុងគ្រី និងរុស្ស៊ី លោក Wang Yi នឹងធ្វើទស្សនកិច្ចនៅប្រទេសអឺរ៉ុបទាំងនេះ ខណៈក្រសួងការបរទេសចិនមិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៃដំណើរទស្សនកិច្ចក្នុងប្រទេសនីមួយៗនោះទេ ។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនខាងលើគ្រាន់តែបានប្រកាសថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់គឺលោក Wang Yi នឹងចូលរួមសន្និសីទសន្តិសុខលើកទី ៥៩ ក្នុងទីក្រុង Munich ឯកាលបរិច្ឆេទនៅថ្ងៃណានោះ ខាងក្រសួងមិនទាន់បញ្ជាក់បាននៅឡើយទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ អាមេរិក ដាក់ក្រុមហ៊ុនបច្ចេកវិទ្យា ចិន ចំនួន ៦ ចូលក្នុងបញ្ជីខ្មៅ ពាក់ព័ន្ធករណីបាឡុងហោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


