ព័ត៌មានអន្ដរជាតិ
មិនគួរឲ្យជឿ! ក្មេងស្រីតួកគី ជាប់ក្រោមគំនរអគារជាងមួយសប្តាហ៍ ត្រូវសង្គ្រោះបាន
ក្មេងស្រីតូចម្នាក់ ត្រូវបានជួយសង្គ្រោះបន្ទាប់ពីចំណាយពេលជាងមួយសប្តាហ៍ ជាប់នៅក្រោមអាផាមិនដែលបាក់រលំ។

វីដេអូដ៏គួរឲ្យអាណិត បង្ហាញពីក្រុមអ្នកជួយសង្គ្រោះបានទាញ កុមារីឈ្មោះ Miray អាយុ៦ឆ្នាំ ពីគំនរបាក់បែកនៃផ្ទះរបស់នាង ដែលត្រូវបានបំផ្លាញនៅក្នុងប្រទេសតួកគី។ នាងបានចំណាយពេល ១៧៨ម៉ោងជាប់នៅក្រោមគំនរបាក់បែក។
ពេលនេះ ក្រុមជួយសង្គ្រោះកំពុងធ្វើការទាំងថ្ងៃទាំងយប់គ្មានពេលសម្រាក ដើម្បីព្យាយាមជួយសង្គ្រោះអ្នកផ្សេងទៀត ដែលកំពុងជាប់នៅក្រោមអគារក្នុងទីក្រុង Adiyaman ភាគខាងត្បូងប្រទេសតួកគី។

តាមការឲ្យដឹងពីក្រុមជួយសង្គ្រោះ, ក្តីសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀតកាន់តែខើចទៅៗហើយ ព្រោះថា មានភាគរយតិចបំផុត ដែលមនុស្សអាចស៊ូទ្រាំរស់បានបន្ទាប់ពីត្រូវជាប់ក្រោមគំនរអគារ លើសពី៥ថ្ងៃ។

គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃអង្គារទី១៤ខែកុម្ភៈ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត៧.៨រ៉ិចទ័រទាំងនៅក្នុងប្រទេសតួកគី និងស៊ីរី បានកើនឡើងលើស៣៧០០០នាក់ហើយ ហើយមើលទៅតួលេខហាក់ដូចជានឹងបន្តកើនឡើងទៀត។
អង្គការសហប្រជាជាតិបានព្រមានថា ចំនួនមនុស្សស្លាប់អាចកើនឡើងលើស៥៥០០០នាក់ ឯណោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកនៅរស់ពីការរញ្ជួយដីតួកគី កំពុងប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតមួយទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


