ព័ត៌មានអន្ដរជាតិ
ថៃ ប្រាប់ឲ្យយុវជន ខំញ៉ាំបាយ
ក្រសួងពាណិជ្ជកម្មថៃ ចង់ឲ្យយុវជនញ៉ាំបាយឲ្យបានច្រើន ដូចនេះក្រសួងក៏បានបើកយុទ្ធនាការមួយ បន្ទាប់ពីការសិក្សារកឃើញថា ការប្រើប្រាស់អង្កររបស់ប្រទេសថៃបានធ្លាក់ចុះ។

កាលពីថ្ងៃអង្គារទី២១ខែកុម្ភៈ ក្រសួងបានបើកយុទ្ធនាការផ្សព្វផ្សាយ ដោយបានចូលទៅសាលារៀននិងផ្សារចំនួន១០ ស្របពេលដែលស្រូវអង្ករថៃកំពុងជួបប្រទះបញ្ហា។
ក្នុងនោះ សមាគមសហគ្រិនស្រូវអង្ករថៃ បានបង្ហាញផលិតផលអង្ករ និងបង្ហាញពីរបៀបរៀបចំអាហារមូលដ្ឋាន។ សមាគមក៏បានផ្តល់ព័ត៌មានអំពីពូជស្រូវផ្សេងៗគ្នា និងលក្ខណៈសម្បត្តិអាហារូបត្ថម្ភរបស់ស្រូវទាំងនោះផងដែរ។

លើសពីនេះ យុទ្ធនាការនេះ ក៏បានបង្ហាញពូជស្រូវថ្មីៗរបស់ថៃផងដែរ។
អគ្គនាយករងនៃក្រសួងពាណិជ្ជកម្មផ្ទៃក្នុង លោក Udom Srisomsong បាននិយាយថា ការប្រើប្រាស់អង្ករក្នុងចំណោមប្រជាជនថៃបានធ្លាក់ចុះពី ១០០ គីឡូក្រាមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ មក៧២គីឡូក្រាមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០១៨។ លោកបន្តថា នៅទីក្រុងបាងកក ការប្រើប្រាស់បានធ្លាក់ចុះមកត្រឹម ៥០គីឡូក្រាមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។

ចំណែកប្រធានសមាគមសហគ្រិនស្រូវអង្ករថៃ លោក Yongyut Pruekmahadamrong បានគូសបញ្ជាក់ថា គម្រោងថ្មីនេះ មានគោលបំណងអប់រំកុមារថៃ អំពីអត្ថប្រយោជន៍នៃពូជស្រូវដែលដាំដុះក្នុងស្រុក។ លោកនិយាយថា “យុវជន ត្រូវបានជំរុញឲ្យញ៉ាំបាយឲ្យបានច្រើន”។
គួរបញ្ជាក់ថា ឧស្សាហកម្មអង្កររបស់ប្រទេសថៃ បាននិងកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួននាពេលថ្មីៗនេះ។
កាលពីខែកញ្ញាឆ្នាំមុន សមាគមអ្នកនាំចេញអង្ករថៃ និយាយថា ថៃត្រូវការអង្ករពូជថ្មី ដើម្បីប្រកួតប្រជែងក្នុងទីផ្សារអង្ករពិភពលោក។ អតីតប្រធានសមាគមនេះគឺលោក Charoen Laothamatas បានអះអាងថា ប្រទេសថៃ មាននិន្នាការកំណត់តម្លៃអង្កររបស់ខ្លួនខ្ពស់ពេក ដែលជាហេតុធ្វើឲ្យបរិមាណនាំចេញអង្កររបស់ប្រទេសនេះបន្តធ្លាក់ចុះ។ លោកកត់សម្គាល់ថា ក្នុងរយៈពេល៤០ឆ្នាំដែលលោកធ្វើការក្នុងឧស្សាហកម្មស្រូវអង្ករ លោកមិនបានឃើញប្រទេសថៃអភិវឌ្ឍពូជស្រូវថ្មីឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ថៃ កំពុងប្រុងប្រយ័ត្នខ្ពស់ ចំពោះមេរោគកាចសាហាវ Marburg
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


