ព័ត៌មានអន្ដរជាតិ
មនុស្សម្នាក់ទៀត ព្យាបាលជំងឺអេដស៍ ជាសះស្បើយទាំងស្រុង (មានវីដេអូ)
បុរសអាយុ៥៣ឆ្នាំម្នាក់មកពីប្រទេសអាល្លឺម៉ង់ គឺជាមនុស្សម្នាក់ទៀតដែលត្រូវបានព្យាបាលជាសះស្បើយទាំងស្រុង ពីជំងឺអេដស៍ ដែលធ្វើឲ្យគាត់ក្លាយជាមនុស្សទី៣ ក្នុងប្រវត្តិសាស្ត្រដែលត្រូវបានព្យាបាលជាសះស្បើយពីជំងឺនេះ។

បុរសដែលមិនបញ្ចេញឈ្មោះមកពីទីក្រុង Dusseldorf ឬគេហៅថា “អ្នកជំងឺ Dusseldorf” ត្រូវបានប្រកាសថា បានជាសះស្បើយពីវីរុស HIV បន្ទាប់ពីការព្យាបាលជោគជ័យ ដែលពាក់ព័ន្ធនឹងការបញ្ចូលកោសិកាដើមពីអ្នកបរិច្ចាគ។ កោសិកាខួរឆ្អឹងរបស់គាត់ ត្រូវបានជំនួសដោយជោគជ័យ ហើយបច្ចុប្បន្ន ក្នុងខ្លួនរបស់គាត់លែងមានជំងឺនេះទៀតហើយ។
ទស្សនាវដ្តី Nature បានបង្ហាញថា ការផ្ទេរកោសិកាដើមទៅកាន់អ្នកជំងឺដែលមានផ្ទុកមេរោគ HIV ត្រូវបានធ្វើឡើងកាលពីខែកុម្ភៈឆ្នាំ ២០១៣។

បន្ទាប់ពីដំណើរការដាក់បញ្ចូលកោសិកាដើម អ្នកជំងឺត្រូវបានគេតាមដានអស់រយៈពេលជាច្រើនឆ្នាំលើការព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ជាប់លាប់ (ART) ដែលជាការព្យាបាលស្តង់ដារ កាត់បន្ថយមេរោគអេដស៍ និងបញ្ឈប់ការចម្លងរបស់វា។
នៅឆ្នាំ២០១៨ អ្នកជំនាញថែទាំសុខភាព បានបញ្ឈប់ការប្រើថ្នាំ ART លើអ្នកជំងឺរូបនេះ។ ពិតជាអស្ចារ្យណាស់! ថ្វីបើគាត់លែងទទួលការព្យាបាលក៏ដោយ ៤ឆ្នាំក្រោយមក អ្នកជំងឺ Dusseldorf នៅតែគ្មានមេរោគ HIV!
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០០៩ ប្រវត្តិសាស្ត្រត្រូវបានបង្កើតឡើងជាមួយនឹងព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលដែលថា លោក Timothy Ray Brown បានក្លាយជាមនុស្សដំបូងគេ ដែលត្រូវបានព្យាបាលមេរោគអេដស៍ជាសះស្បើយទាំងស្រុង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Secnews
ចុចអាន៖ ចិនដាក់គុកបុរសមានជំងឺអេដស៍ម្នាក់ដែលស៊ីឈ្នួលយកសឺរ៉ាំងមានផ្ទុកវីរុស HIV ចាក់អ្នកដទៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


