ព័ត៌មានអន្ដរជាតិ
ទស្សនាវដ្ដីមួយរបស់ អាល្លឺម៉ង់ ចុះផ្សាយថា រុស្ស៊ី កំពុងពិភាក្សាទិញយន្តហោះដ្រូនពី ចិន
ទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel រាយការណ៍ថា រុស្ស៊ីកំពុងតែពិភាក្សាជាមួយក្រុមហ៊ុនផលិតអាវុធចិនពីការទិញយន្តហោះដ្រូនចំនួន ១០០ គ្រឿងនាខែមេសាខាងមុខនេះ ។

ប៉ុន្មានថ្ងៃថ្មីៗនេះ អាមេរិក អាល្លឺម៉ង់ និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត បានព្រមានចិនកុំឲ្យលក់អាវុធទៅរុស្ស៊ីសម្រាប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ដោយសារអាចធ្វើឲ្យមានផលវិបាកកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ។
ទន្ទឹមនោះ រុស្ស៊ីដែលជាប់គាំងដោយទណ្ឌកម្មពីសំណាក់លោកខាងលិច ត្រូវគេជឿថា បានទិញសព្វាវុធពីប្រទេសអ៊ីរ៉ង់ និងកូរ៉េខាងជើង រួមទាំងយន្តហោះដ្រូនផងដែរ ខណៈឯប្រទេសចិនវិញ នៅមិនទាន់មានសកម្មភាពទាក់ទងនឹងការលក់សព្វាវុធណាមួយនៅឡើយ ។

ទស្សនាវដ្ដី Der Spiegel បានចុះផ្សាយទៀតថា ក្រុមហ៊ុនផលិតយន្តហោះដ្រូនចិន Xian Bingo Intelligent Aviation Technology កំពុងរៀបចំដើម្បីបង្កើតគំរូយន្តហោះដ្រូនធុន ZT-180 ចំនួន ១០០ គ្រឿង ដែលអាចផ្ទុកក្បាលគ្រាប់បានទម្ងន់ពី ៣៥ ទៅ ៥០ គីឡូក្រាម ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz និយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានពិភាក្សាជាមួយចិនរួចហើយ គឺមិនអាចទទួលយកបានទេ បើសិនចិនហ៊ានបញ្ជូនអាវុធទៅឲ្យរុស្ស៊ី ។
មិនតែប៉ុណ្ណោះ ទស្សនាវដ្ដីក៏និយាយដែរថា ក្រុមហ៊ុន Bingo ក៏មានគម្រោងបង្កើតកន្លែងផលិតយន្តហោះដ្រូននៅក្នុងប្រទេសរុស្ស៊ីដោយផ្ទាល់ផងដែរ ដែលអាចមានសមត្ថភាពផលិតយន្តហោះបានរហូតដល់ ១០០ គ្រឿងក្នុងមួយខែ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Reuters
ចុចអាន ៖ សម្ព័ន្ធមិត្តលោក Putin ថា រុស្ស៊ី ចង់បញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន ណាស់ តែបាល់នៅខាង អាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


