ព័ត៌មានអន្ដរជាតិ
ជំនួយការលោក Zelensky ថា បើអនុញ្ញាតឲ្យមនុស្សប្រុសចាកចេញពីប្រទេស, អ៊ុយក្រែន នឹងចប់! (មានវីដេអូ)
ជំនួយការកំពូលរបស់លោក Vladimir Zelensky បានចេញមុខការពារសេចក្តីសម្រេចរបស់ទីក្រុងកៀវ ក្នុងការហាមឃាត់មនុស្សប្រុសមិនឲ្យចាកចេញពីប្រទេស។ លោក Mikhail Podoliak បានប្រាប់ទីភ្នាក់ងាររដ្ឋអាល្លឺម៉ង់ DW ថា ការគេចចេញពីការកែនទ័ពមានន័យថា ពួកគេចង់ឲ្យអ៊ុយក្រែនខ្ទេច។
លោក Podoliak បានប្រាប់ DW នៅក្នុងបទសម្ភាសមួយ កាលពីថ្ងៃចន្ទទី២៧ខែកុម្ភៈថា “ចូរយើងនិយាយត្រង់ចំណុចនេះ មិនចាំបាច់ស្មានទេ។ តើការរឹតត្បិតសិទ្ធិមានន័យដូចម្តេច? តើប្រជាជននៅអ៊ុយក្រែនមិនមានកាតព្វកិច្ចទេឬ? ។ រដ្ឋមានភារកិច្ចផ្តល់របស់របរ ឲ្យមនុស្សធ្វើដំណើរ ឲ្យមនុស្សរស់នៅតាមចិត្ត។ មែនហើយ ក្នុងពេលមានសន្តិភាព ប៉ុន្តែក្នុងសម័យសង្គ្រាម វាមិនមែនជាសំណួរដែលត្រូវលើកឡើងនោះទេ។ តើអ្នកចង់ឆ្លងព្រំដែនឬ? នេះមានន័យថា អ្នកចង់ឲ្យអ៊ុយក្រែនចប់ ព្រោះអ្នកបានឆ្លងព្រំដែន”។
ការអត្ថាធិប្បាយរបស់គាត់បានកើតមានឡើង ចំពេលសារព័ត៌មានលោកខាងលិចមួយចំនួនបានចង្អុលទៅយុទ្ធសាស្ត្រកៀរគរដ៏គឃ្លើនរបស់រដ្ឋាភិបាលទីក្រុងកៀវ។
របាយការណ៍មួយនៅក្នុងកាសែត The Economist កាលពីថ្ងៃអាទិត្យ បានសំដៅទៅលើករណីរបស់បុរសម្នាក់ដែលពិការដៃទាំងសងខាង តាំងពីកុមារភាព ប៉ុន្តែការិយាល័យកែនទាហាននៅទីក្រុង Lviv អះអាងថា គាត់សមនឹងបម្រើការឲ្យកងទ័ព។
បន្ទាប់ពីជម្លោះនៅ Donbass កើនឡើងខ្លាំងកាលពីឆ្នាំមុន លោក Zelensky បានដាក់ចេញនូវច្បាប់អាជ្ញាសឹក និងហាមឃាត់បុរសជនជាតិអ៊ុយក្រែនដែលមានអាយុពី ១៨ ដល់ ៦០ឆ្នាំមិនឲ្យចាកចេញពីប្រទេស។ ចាប់តាំងពីពេលនោះមក មានការកែនទាហានជាច្រើនលើកច្រើនសា ខណៈទីក្រុងកៀវ ព្យាយាមកសាងឡើងវិញនូវអង្គភាព ដែលត្រូវបានបំបែកនៅក្នុងការប្រយុទ្ធ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក ព្រមានហើយព្រមានទៀត កុំឲ្យចិន ផ្តល់សព្វាវុធសាហាវ ទៅ រុស្ស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


