ព័ត៌មានអន្ដរជាតិ
ថៃ សហការជាមួយ TikTok ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ទាក់ទងការបោះឆ្នោត (មានវីដេអូ)
គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ (ECT) កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយកម្មវិធីវីដេអូខ្លី TikTok របស់ក្រុមហ៊ុនបច្ចេកវិទ្យា ByteDance ដើម្បីផ្សព្វផ្សាយព័ត៌មានឲ្យត្រឹមត្រូវអំពីការបោះឆ្នោតសកលឆ្នាំ២០២៣ នាពេលខាងមុខ។

យោងតាមកិច្ចព្រមព្រៀងដែលចុះហត្ថលេខារវាង ECT និង Tik Tok, មជ្ឈមណ្ឌលព័ត៌មានបោះឆ្នោតថៃ នឹងត្រូវបានបង្កើតឡើងលើ TikTok ដើម្បីដោះស្រាយរាល់ព័ត៌មានក្លែងក្លាយនៅលើវេទិកាក្នុងអំឡុងពេលដំណើរការបោះឆ្នោត និងយុទ្ធនាការឃោសនារបស់គណបក្សនយោបាយនីមួយៗនៅក្នុងប្រទេសថៃ។
ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលផងដែរ នូវការបង្កើតដំណើរការមួយដើម្បីទប់ស្កាត់ព័ត៌មានមិនពិត និងព័ត៌មានប្រឆាំងនៅលើ TikTok។

ក្រុមហ៊ុន ByteDance និយាយថា មានមនុស្សពេញវ័យ៤០.៣លាននាក់ បានប្រើប្រាស់ TikTok នៅក្នុងប្រទេសថៃ។
នៅជុំវិញពិភពលោក ប្រទេសលោកខាងលិចជាច្រើន បានហាមឃាត់វេទិកាដ៏ពេញនិយមនេះពីឧបករណ៍ចល័តរបស់រដ្ឋាភិបាលទាំងអស់។
យោងតាមទីភ្នាក់ងារសារព័ត៌មាន AP, សេតវិមាននឹងផ្តល់ពេល៣០ថ្ងៃដល់ទីភ្នាក់ងារសហព័ន្ធទាំងអស់ដើម្បីលុបកម្មវិធី TikTok ចេញពីឧបករណ៍របស់រដ្ឋាភិបាលទាំងអស់ ខណៈទីក្រុងវ៉ាស៊ីនតោន កំពុងត្រួតពិនិត្យកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនមួយនេះកាន់តែខ្លាំង ដោយសារក្តីព្រួយបារម្ភផ្នែកសន្តិសុខ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Plus
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


