ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីឥណ្ឌា ស្តីបន្ទោសពិភពលោក នៅកិច្ចប្រជុំ G20
នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានរិះគន់បណ្តាស្ថាប័នជាសកល ចំពោះភាពបរាជ័យ ក្នុងការដោះស្រាយបញ្ហាប្រឈមធំៗរបស់ពិភពលោក ដោយលោកបានអំពាវនាវឲ្យប្រទេសនានា ស្វែងរកមូលដ្ឋានរួម លើបញ្ហាដែលធ្វើឲ្យបែកបាក់គ្នា។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 ក្នុងទីក្រុងញូវដែលី នៅថ្ងៃព្រហស្បតិ៍ទី០២ខែមីនា លោក Modi និយាយថា ប្រទេសនានាគួរតែទទួលស្គាល់ថា លទ្ធិពហុភាគីនិយមនាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងវិបត្តិ។
លោក Modi បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា “បទពិសោធន៍នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដូចជាវិបត្តិហិរញ្ញវត្ថុ បម្រែបម្រួលអាកាសធាតុ ជំងឺរាតត្បាត អំពើភេរវកម្ម និងសង្រ្គាម បានបង្ហាញយ៉ាងច្បាស់ថា អភិបាលកិច្ចសកលបានបរាជ័យ”។

សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន បានក្លាយទៅជាចំណុចដ៏សំខាន់នៃកិច្ចពិភាក្សាក្នុងជំនួបកំពូលនេះ ថ្វីបើទីក្រុងញូវដែលី ត្រូវបានគេមើលឃើញថា មានបំណងចង់ដឹកនាំកិច្ចពិភាក្សានេះឆ្ពោះទៅរកបញ្ហាដែលប៉ះពាល់ដល់ពិភពលោកភាគខាងត្បូង ដូចជាការលុបបំបាត់ភាពក្រីក្រ និងហិរញ្ញវត្ថុអាកាសធាតុក៏ដោយ។
គួរបញ្ជាក់ថា កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេស G20 ធ្វើឡើងបន្ទាប់ពីជំនួបនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុក្នុងទីក្រុង Bengaluru កាលពីខែមុន បានបរាជ័យក្នុងការឈានដល់សេចក្តីថ្លែងការណ៍រួមស្តីពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ វីដេអូថតជាប់ លោក Xi បន្ទោសលោក Trudeau នៅកិច្ចប្រជុំកំពូល G20
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


