ព័ត៌មានអន្ដរជាតិ
រុស្សី គូសបញ្ជាក់ពីសារសំខាន់ របស់ទីក្រុងក្នុងតំបន់ Donbass
ប្រទេសរុស្ស៊ីនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីគ្រប់គ្រងទីក្រុង Artyomovsk ឬគេស្គាល់នៅក្នុងប្រទេសអ៊ុយក្រែនថាជាទីក្រុង Bakhmut។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu កាលពីថ្ងៃអង្គារទី០៧ខែមីនា។ លោកកត់សម្គាល់ថា ទីក្រុងនេះគឺជាមជ្ឈមណ្ឌលការពារដ៏សំខាន់សម្រាប់កងកម្លាំងទីក្រុងកៀវ នៅ Donbass។

លោកពន្យល់ថា “ការយកបានទីក្រុង Artyomovsk នឹងអនុញ្ញាតឲ្យមានសកម្មភាពវាយលុកបន្ថែមទៀត ចូលទៅក្នុងបន្ទាយការពាររបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន”។
ទីក្រុង Artyomovsk បានជួបប្រទះការប្រយុទ្ធដ៏ឃោរឃៅបំផុត ចំពេលយុទ្ធនាការយោធាដែលកំពុងបន្តរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ ទីក្រុងនេះ គឺជាផ្នែកមួយនៃខែលការពារចម្ងាយ៧០គីឡូម៉ែត្រ ដែលបង្កើតឡើងដោយទីក្រុងកៀវ ចាប់តាំងពីការចាប់ផ្តើមប្រយុទ្ធនៅ Donbass ក្នុងឆ្នាំ២០១៤។

ក្នុងយុទ្ធនាការរយៈពេលមួយខែ កងកម្លាំងរុស្ស៊ី បានដណ្តើមយកទីតាំងជាប្រព័ន្ធ ជុំវិញទីក្រុង និងបានឡោមព័ទ្ធទីក្រុង Artyomovsk ពីខាងជើង ខាងត្បូង និងខាងកើត។
ទន្ទឹមនឹងនោះ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានទទូចម្តងហើយម្តងទៀតថា លោកនឹងមិនចោលទីក្រុងនេះទេ ថ្វីបើអ្នកគាំទ្រលោកខាងលិច និងទីប្រឹក្សាយោធា បានជំរុញឲ្យ ដកថយក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី គូសបន្ទាត់ក្រហម បើ ណាតូ ហ៊ានឆ្លង នោះនឹងក្លាយជាការចូលរួមសង្គ្រាមដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


