ព័ត៌មានអន្ដរជាតិ
ចារកម្មអាមេរិក ព្រួយបារម្ភអំពីហានិភ័យបង្កឡើងដោយ រុស្ស៊ី (មានវីដេអូ)
ចារកម្មកំពូលរបស់អាមេរិកជឿថា រុស្ស៊ីមិនចង់បានការប្រឈមមុខដាក់គ្នាខាងយោធាដោយផ្ទាល់ជាមួយអង្គការណាតូទេ ប៉ុន្តែមានសក្តានុពលធ្វើឲ្យជម្លោះក្នុងប្រទេសអ៊ុយក្រែនកើនឡើងខ្លាំង។ នេះបើយោងតាមការវាយតម្លៃការគំរាមកំហែងប្រចាំឆ្នាំ ដែលប្រគល់ជូនព្រឹទ្ធសភាដោយប្រធានចារកម្មកាលពីថ្ងៃពុធទី០៨ខែមីនា។

យោងតាមរបាយការណ៍វាយតម្លៃការគំរាមកំហែងប្រចាំឆ្នាំ២០២៣ បានឲ្យដឹងថា “រហូតមកដល់ពេលនេះ មេដឹកនាំរុស្ស៊ីបានចៀសវាងសកម្មភាពដែលនឹងពង្រីកជម្លោះអ៊ុយក្រែនហួសពីព្រំដែនរបស់អ៊ុយក្រែន ប៉ុន្តែហានិភ័យសម្រាប់ការកើនឡើងអរិភាព នៅតែមានគួរឲ្យកត់សម្គាល់”។
ដោយចងក្រងក្នុងខែកុម្ភៈ ការវាយតម្លៃនេះត្រូវបានបង្ហាញជាសាធារណៈកាលពីថ្ងៃពុធ នៅឯសវនាការប្រចាំឆ្នាំរបស់គណៈកម្មាធិការស៊ើបការណ៍ព្រឹទ្ធសភា ស្តីពីការគំរាមកំហែងជាសកល។
ស្របពេលជាមួយគ្នានោះ នាយកទីភ្នាក់ងារចារកម្មជាតិលោកស្រី Avril Haines បានចាត់ទុកប្រទេសចិនថាជា អាទិភាពដែលមិនអាចប្រៀបផ្ទឹមបាននៃអ្នកស៊ើបការណ៍អាមេរិក។ នាយក CIA, FBI, NSA, និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិ (DIA) ក៏បានផ្តល់សក្ខីកម្មនៅក្នុងសវនាការនេះផងដែរ។

ក្នុងរបាយការណ៍៤០ទំព័រនេះ មាន៤ទំព័រគឺទាក់ទងនឹងប្រទេសរុស្ស៊ី។ វានិយាយទាំងអំពីជម្លោះនៅអ៊ុយក្រែន និងតួនាទីរបស់ទីក្រុងមូស្គូនៅតំបន់អាស៊ីកណ្តាល អាហ្រ្វិក និងអាមេរិកឡាទីន។
ទោះបីជារបាយការណ៍នេះ បានចោទប្រកាន់រុស្ស៊ីពីការវាយលុកមិនសមហេតុផល នៅក្នុងប្រទេសអ៊ុយក្រែនក៏ដោយ ប៉ុន្តែនៅក្នុងកថាខណ្ឌមួយចំនួន វាទទួលស្គាល់ថា ទីក្រុងមូស្គូបានធ្វើសកម្មភាពដោយសារតែខ្លួនយល់ថា ការគំរាមកំហែងដែលមានស្រាប់ អាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់រុស្ស៊ី។
អ្នកស៊ើបការណ៍អាមេរិកជឿថា កងកម្លាំងជើងគោករបស់រុស្ស៊ីត្រូវចុះខ្សោយ ដោយសារសង្គ្រាម និងការបរាជ័យផ្នែកយោធានៅអ៊ុយក្រែន ដែលនឹងបង្ខំឲ្យទីក្រុងមូស្គូពឹងផ្អែកលើការគំរាមនុយក្លេអ៊ែរដ៏សំខាន់របស់ខ្លួន។

ការខាតបង់នៅអ៊ុយក្រែននឹងទាមទារឲ្យមានការកសាងឡើងវិញរយៈពេលច្រើនឆ្នាំ ដែលធ្វើឲ្យប្រទេសរុស្ស៊ីមិនសូវមានសមត្ថភាពក្នុងការគំរាមកំហែងផ្នែកយោធាចំពោះសន្តិសុខអឺរ៉ុប។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកស៊ើបការណ៍អាមេរិកក៏បានវាយតម្លៃដែរថា ទីក្រុងមូស្គូនឹងបន្តបង្កើតឥទ្ធិពលនៅក្នុងទ្វីបអាហ្រ្វិក មជ្ឈិមបូព៌ា និងអាមេរិកឡាទីន ដោយព្យាយាមកាត់បន្ថយភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកនិងបង្ហាញខ្លួនថាជា អ្នកសម្របសម្រួល និងជាដៃគូសន្តិសុខដែលមិនអាចខ្វះបាន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក បញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅ ឧបទ្វីបកូរ៉េ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


