ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅ ឧបទ្វីបកូរ៉េ (មានវីដេអូ)
កាលពីថ្ងៃចន្ទទី០៦ខែមីនា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធដែនអាកាសរួមគ្នាលើសមុទ្រភាគខាងលិចនៃឧបទ្វីបកូរ៉េ ដោយមន្ទីរបញ្ចកោណបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរយុទ្ធសាស្ត្រ B-52H ទៅចូលរួម។
ក្រសួងការពារជាតិកូរ៉េខាងត្បូងនិយាយថា សមយុទ្ធនេះត្រូវបានធ្វើឡើងលើដែនទឹកនៃសមុទ្រលឿង ដោយយន្តហោះទម្លាក់គ្រាប់បែកនេះ បានហោះហើរជាមួយយន្តហោះចម្បាំង F-15K និង KF-16 របស់កូរ៉េខាងត្បូង។
យោធាកូរ៉េខាងត្បូងបានកត់សម្គាល់ថា ព្រឹត្តិការណ៍នេះកើតឡើងត្រឹមតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-1B ទៅកាន់តំបន់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាបញ្ជាក់ថា “ការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52H របស់អាមេរិកទៅកាន់ឧបទ្វីបកូរ៉េនេះ គឺបង្ហាញពីការសម្រេចចិត្ត និងសមត្ថភាពដ៏លើសលប់របស់សម្ព័ន្ធមិត្ត ដើម្បីរារាំង និងឆ្លើយតបទៅការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង”។
គួរបញ្ជាក់ថា មន្ទីរបញ្ចកោណ ធ្លាប់ដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52H ទៅកាន់ឧបទ្វីបកូរ៉េកាលពីខែធ្នូឆ្នាំមុន ដើម្បីបង្ហាញកម្លាំងថ្មី មុនសមយុទ្ធរួមគ្នាដ៏ធំរវាងអាមេរិក និងកូរ៉េខាងត្បូងឈ្មោះថា Freedom Shield ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី២៣ខែមីនានេះ។
សមយុទ្ធនេះនឹងក្លាយជាសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំបំផុត ក្នុងរយៈពេលយ៉ាងតិចប្រាំឆ្នាំ ហើយនឹងមានការហ្វឹកហ្វឺនពីលើអាកាស ក៏ដូចជាការចុះចតដ៏មានមហិច្ឆតាផងដែរ។ សមយុទ្ធដ៏សំខាន់នេះ នឹងត្រូវបន្តដោយសមយុទ្ធទីពីរ ឈ្មោះថា Warrior Shield។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសកូរ៉េខាងជើងបានអំពាវនាវដល់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ត្រូវជំរុញឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់ជាបន្ទាន់នូវ សមយុទ្ធយោធារួមគ្នានេះ ដោយព្រមានថា វាជារឿងបង្កគ្រោះថ្នាក់ខ្លាំងបំផុត៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ កូរ៉េខាងជើង ទៅរក UN ឲ្យជួយបញ្ឈប់សមយុទ្ធយោធា អាមេរិក-កូរ៉េខាងត្បូង ជាបន្ទាន់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


