ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង រកឃើញគ្រឿងផ្ទុះផលិតដោយអាមេរិកជាង ១០០គ្រាប់ នៅការដ្ឋានសំណង់
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃសុក្រទី១០ខែមីនាថា កម្មករនៅការដ្ឋានសំណង់ផ្ទះល្វែងមួយក្នុងរដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង បានរកឃើញគ្រាប់បែក គ្រាប់ផ្លោង គ្រាប់មីន និងគ្រឿងផ្ទុះផ្សេងទៀតចំនួន១១០គ្រាប់ ដែលខ្លួននិយាយថា ជាអាវុធផលិតដោយសហរដ្ឋអាមេរិកសល់ពីសង្គ្រាមកូរ៉េ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA, គ្រាប់ទាំងនេះ ត្រូវបានរកឃើញ និងដោះដោយអ្នកជំនាញ ជាមួយការិយាល័យសន្តិសុខសាធារណៈទីក្រុងព្យុងយ៉ាង។
របាយការណ៍និយាយថា “គ្រឿងផ្ទុះដែលរកឃើញនៅការដ្ឋានសំណង់ ក្នុងតំបន់ Hwasong គឺមានច្រែះ ប៉ុន្តែមានហានិភ័យអាចផ្ទុះបានគ្រប់ពេល”។
មេដឹកនាំគីម ជុងអ៊ុន បានចាប់ផ្តើមគម្រោងសាងសង់ផ្ទះល្វែងថ្មីចំនួន៥០០០០ នៅក្នុងទីក្រុងព្យុងយ៉ាង ដែលជាផ្នែកមួយនៃការជំរុញលើកកម្ពស់ជីវភាពនៅក្នុងប្រទេសក្រីក្រមួយនេះ។
សេដ្ឋកិច្ចរបស់កូរ៉េខាងជើង ត្រូវជួបបញ្ហាដោយការបិទព្រំដែនដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ គ្រោះមហន្តរាយធម្មជាតិ និងទណ្ឌកម្មអន្តរជាតិចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ដែលសហរដ្ឋអាមេរិកនិយាយថា ទាញយកធនធានមានកម្រិត ចេញពីការបំពេញតម្រូវការរបស់មនុស្ស។
គ្រឿងផ្ទុះដែលនៅសេសសល់ពីសង្គ្រាមកូរ៉េឆ្នាំ ១៩៥០ ដល់ឆ្នាំ ១៩៥៣ បានបង្កគ្រោះថ្នាក់ដល់ពលរដ្ឋក្នុងប្រទេសកូរ៉េទាំងពីរជាយូរមកហើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកជំនាញមកពីគណៈកម្មាធិការអន្តរជាតិនៃអង្គភាពប្រឆាំងអាវុធរបស់កាកបាទក្រហម បានបណ្តុះបណ្តាលក្រុមកូរ៉េខាងជើងក្នុងការដោះគ្រាប់បែក។
ក្នុងអំឡុងសង្គ្រាមកូរ៉េ យន្តហោះចម្បាំងរបស់អាមេរិក បានវាយប្រហារលើទឹកដីដ៏ធំធេងរបស់ប្រទេសនេះ ដោយអាមេរិក បានទម្លាក់គ្រាប់បែកលើកូរ៉េខាងជើង ច្រើនជាងការទម្លាក់ក្នុងតំបន់ប៉ាស៊ីហ្វិកទាំងមូលទៅទៀត អំឡុងសង្គ្រាមលោកលើកទី២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូរ៉េខាងជើងព្រមាន! សង្គ្រាមនុយក្លេអ៊ែរមែនទែន ជិតផ្ទុះឡើងហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


