ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលមួយគ្រាប់ ចំពេល កូរ៉េខាងត្បូងនិងអាមេរិក ធ្វើសមយុទ្ធ
យោធាក្រុងសេអ៊ូលនិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់នៅថ្ងៃអាទិត្យទី១៩ខែមីនា ដែលនេះជាការបង្ហាញសាច់ដុំលើកទីបួនក្នុងរយៈពេលត្រឹមមួយសប្តាហ៍ ចំពេលដែលកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក កំពុងធ្វើសមយុទ្ធយោធាដ៏ធំ។

ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ស្របពេលប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធា និងនុយក្លេអ៊ែរពីប្រទេសកូរ៉េខាងជើង ដែលបានធ្វើការសាកល្បងអាវុធហាមឃាត់កាន់តែខ្លាំងឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
បច្ចុប្បន្ន កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក កំពុងធ្វើសមយុទ្ធរួមគ្នា Freedom Shield រយៈពេល១១ថ្ងៃ ដែលជាសមយុទ្ធធំបំផុតរបស់សម្ព័ន្ធមិត្តទាំង២ ក្នុងរយៈពេល៥ឆ្នាំ។

យ៉ាងណាក្តី កូរ៉េខាងជើង ចាត់ទុកសមយុទ្ធទាំងអស់នេះ ថាជាការហាត់សមសម្រាប់វាយលុក ហើយបានព្រមានម្តងហើយម្តងទៀតថា ខ្លួននឹងចាត់វិធានការលើសលប់ ដើម្បីឆ្លើយតប។
នាយសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) និយាយថា “យោធារបស់យើង បានឃើញមីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់ ដែលបាញ់ចេញពីជុំវិញតំបន់ Tongchang-ri ក្នុងខេត្ត Pyongan ខាងជើងនៅម៉ោង ១១:០៥ ព្រឹក ឆ្ពោះទៅសមុទ្រខាងកើត”។

ក្នុងសេចក្តីថ្លែងការណ៍នោះដែរ JCS ហៅការបាញ់បង្ហោះនេះថាជា “ការបង្កហេតុដ៏ធ្ងន់ធ្ងរ” ដែលបំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
ទន្ទឹមនោះ ទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់យោធាអាមេរិក ក៏បានថ្កោលទោសការបាញ់បង្ហោះនេះផងដែរ ដោយនិយាយថា វាបង្ហាញពីផលប៉ះពាល់អស្ថិរភាព ចេញពីកម្មវិធីអាវុធរបស់កូរ៉េខាងជើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ យុវជនកូរ៉េខាងជើងជាង ៨០ម៉ឺននាក់ ស្ម័គ្រចិត្តទៅប្រយុទ្ធជាមួយអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


