ព័ត៌មានអន្ដរជាតិ
រុស្ស៊ីប្រាប់ ចៅក្រម ICC ឲ្យឧស្សាហ៍មើលមេឃផង ប្រយ័ត្នអាវុធនុយក្លេអ៊ែរ ធ្លាក់លើ! (មានវីដេអូ)
កាលពីថ្ងៃចន្ទទី២០ខែមីនា អតីតប្រធានាធិបតីរុស្ស៊ី បានគំរាមវាយប្រហារទីក្រុងឡាអេ ជាមួយអាវុធនុយក្លេអ៊ែរល្បឿនលឿនជាងសំឡេង បន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចេញដីកាចាប់ខ្លួនលោក វ្ល៉ាឌីមៀរ ពូទីន ជុំវិញឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។

លោក Dmitry Medvedev បានព្រមានចៅក្រមរបស់ ICC ឲ្យឧស្សាហ៍មើលមេឃដោយប្រយ័ត្នប្រយែងផង។ គាត់បានគំរាមកំហែងថា នឹងបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទ Onyx ចេញពីរុស្ស៊ីទៅលើតុលាការនេះ។
កាលពីថ្ងៃសុក្រ ICC បានអំពាវនាវឲ្យចាប់ខ្លួនលោកពូទីន និងចោទប្រកាន់មេដឹកនាំរុស្សីរូបនេះពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ដោយចាប់ពង្រត់កុមារអ៊ុយក្រែន ចេញពីផ្ទះរបស់ពួកគេ និងនិរទេសទៅកាន់ប្រទេសរុស្ស៊ី។

លោក Medvedev បានព្រមានថា ការសម្រេចចិត្តរបស់ ICC នឹងមានផលវិបាកធំធេង សម្រាប់សង្គ្រាមអន្តរជាតិ។ គាត់និយាយថា “មនុស្សគ្រប់គ្នាដើរនៅក្រោមព្រះ និងមីស៊ីល។ អ្នកអាចស្រមៃបានយ៉ាងច្បាស់អំពីការប្រើប្រាស់មីស៊ីល Onyx ដែលមានល្បឿនលឿនជាងសំឡេងបាញ់ពីសមុទ្រខាងជើង ដោយនាវារុស្ស៊ីលើតុលាការទីក្រុងឡាអេ”។
លោកបន្តថា “គេមិនអាចបាញ់មីស៊ីលនេះទម្លាក់បានទេ ហើយតុលាការគ្រាន់តែជាអង្គការអន្តរជាតិដ៏កំសត់មួយប៉ុណ្ណោះ មិនមែនជាប្រជាជននៃប្រទេសណាតូទេ។ ដូច្នេះ គេក៏មិនចាប់ផ្តើមសង្គ្រាមដែរ។ ចៅក្រមខ្លាច ហើយគ្មាននរណាម្នាក់នឹងសោកស្តាយទេ។ ចៅក្រមទាំងអស់ ត្រូវឧស្សាហ៍មើលទៅមេឃដោយប្រយ័ត្នប្រយែង”។

លោក Medvedev ក៏ធ្លាប់បានប្រៀបធៀបដីកាចាប់ខ្លួនលោក ពូទីន ទៅនឹងក្រដាសបង្គន់ផងដែរ។
គួរបញ្ជាក់ថា លោក Medvedev គឺជាប្រធានាធិបតីចន្លោះឆ្នាំ ២០០៨ ដល់ ២០១២ ហើយបច្ចុប្បន្នគាត់គឺជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មកដឹងប្រទេសមួយចំនួន ដែលមិនអាចចាប់ខ្លួនលោក ពូទីន បាន ទោះ ICC ចេញដីកា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


