ព័ត៌មានអន្ដរជាតិ
លោក ពូទីន ពិនិត្យយ៉ាងល្អិតល្អន់លើសំណើ ១២ ចំណុចរបស់ ចិន ស្ដីពីជម្លោះនៅ អ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងថា លោកបានពិនិត្យយ៉ាងល្អិតល្អន់លើសំណើចំនួន ១២ ចំណុចរបស់ចិនស្តីពីការដោះស្រាយវិបត្តិនៅអ៊ុយក្រែន បន្ទាប់ពីចិនបានបញ្ចេញសំណើរមួយនេះកាលពីខែមុន ។
ការលើកឡើងបែបនេះរបស់លោក ពូទីន បានកើតឡើងនៅដើមដំបូងនៃកិច្ចចរចារវាងលោក និងប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ ថ្ងៃនៅក្នុងទីក្រុងមូស្គូ ហើយវាក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ស៊ី ផងដែរ ចាប់តាំងពីរុស្ស៊ីបានចាប់ផ្ដើមប្រតិបត្តិការសឹកនៅអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ។
ក្នុងសំណើទាំង ១២ ចំណុចដែលចិនបានដាក់ចេញ ពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែនកាលពីខែកុម្ភៈនោះ ក៏អំពាវនាវឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងកៀវស្វែងរកកិច្ចសន្ទនា និងបទឈប់បាញ់ផងដែរ ។
នៅក្នុងកិច្ចប្រជុំនោះ លោក ស៊ី ក៏បានលើកឡើងដែរថា “ប្រទេសនីមួយៗអាចសម្រេចបាននូវគោលដៅរបស់ខ្លួន គឺតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយចិន និងរុស្ស៊ី គឺជាអ្នកជិតខាងគ្នាដ៏ធំបំផុត ហើយក៏ជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយផងដែរ” ។
គួរបញ្ជាក់ថា ពិភពលោកកំពុងតាមដានយ៉ាងដិតដល់ក្នុងជំនួបរវាងលោក ស៊ី និងលោក ពូទីន ជាពិសេសគឺផ្ដោតលើរបៀបដែលមេដឹកនាំទាំងពីរ នឹងដោះស្រាយវិបត្តិនៅអ៊ុយក្រែន ដែលរហូតមកដល់ពេលនេះបានអូសបន្លាយពេលជាង ១ ឆ្នាំមកហើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មកដឹងម្ហូបពិសេសៗ នៃអាហារពេលល្ងាច ដែលលោក ពូទីន និងលោក ស៊ី ទទួលទានជាមួយគ្នា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


