ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដាក់ពង្រាយខែលការពារមីស៊ីល ជិតជប៉ុន ចំពេលមានជម្លោះនៅ អាស៊ីប៉ាស៊ីហ្វិក
ប្រទេសរុស្ស៊ីនិយាយថា ខ្លួនបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារឆ្នេរសមុទ្រ Bastion ទៅកាន់កោះ Paramushir ក្នុងប្រជុំកោះ Kuril ភាគខាងជើងមហាសមុទ្រប៉ាស៊ីហ្វិក ដែលផ្នែកខ្លះនៅទីនោះ ត្រូវបានជប៉ុនអះអាងថាជាទឹកដីរបស់ខ្លួន។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយកាលពីថ្ងៃពុធទី២២ខែមីនាថា វិធានការនេះ គឺជាផ្នែកមួយដើម្បីពង្រឹងការការពាររបស់រុស្ស៊ី ឲ្យកាន់តែទូលំទូលាយនៅក្នុងតំបន់ចុងភាគខាងកើតរបស់ខ្លួន និងជាផ្នែកមួយដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការតទល់ជាមួយ រុស្ស៊ី និងចិន។
ចំណាត់ការរបស់ទីក្រុងមូស្គូ ក៏កើតឡើងផងដែរ បន្ទាប់ពីដំណើរទស្សនកិច្ចកម្រិតខ្ពស់របស់មេដឹកនាំអាស៊ី ទៅកាន់ភាគីទាំងសងខាងនៃសង្រ្គាមអ៊ុយក្រែន។

នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក និងជាគូប្រជែងដ៏សំខាន់របស់ចិននៅអាស៊ីបូព៌ា បានធ្វើដំណើរដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសអ៊ុយក្រែនក្នុងសប្តាហ៍នេះ ខណៈប្រធានាធិបតីចិនលោក Xi Jinping ធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី។
ងាកមកលោក Shoigu ឯណេះវិញ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដើម្បីតទល់ជាមួយរុស្ស៊ីនិងចិន, សហរដ្ឋអាមេរិកកំពុងបង្កើនវត្តមានយោធារបស់ខ្លួនយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយពង្រឹងទំនាក់ទំនងនយោបាយ និងយោធាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ជាមួយការបន្តបង្កើតស្ថាបត្យកម្មសន្តិសុខអាមេរិកថ្មីនៅក្នុងតំបន់នេះ”។ លោក Shoigu លើកឡើងថា ប្រព័ន្ធ Bastion នឹងពង្រឹងសន្តិសុខរបស់រុស្ស៊ីនៅជុំវិញខ្សែសង្វាក់កោះ Kuril។
គួរបញ្ជាក់ថា ជប៉ុន បានទាមទារយកកោះចំនួន៤នៃប្រជុំកោះ Kuril ភាគខាងត្បូង ដែលត្រូវបានរឹបអូសដោយកងកម្លាំងសូវៀត នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ ។ យ៉ាងណា ជប៉ុនមិនទាមទារយកកោះ Paramushir នៅភាគខាងជើងទេ ខណៈបញ្ហានេះបានរារាំងទីក្រុងមូស្គូ និងតូក្យូ ពីការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពជាផ្លូវការដើម្បីបញ្ចប់អរិភាព៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ រុស្ស៊ី ថា លោកខាងលិច ច្បាស់ជាចង់ឃើញអ៊ុយក្រែនខ្ទេចហើយ ទើបបញ្ជូនគ្រាប់អ៊ុយរ៉ានីញ៉ូមទៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


