ព័ត៌មានអន្ដរជាតិ
អង់គ្លេស ព្រមានខ្លាំងៗអំពីការវាយប្រហារភេរវកម្មនៅអៀរឡង់ខាងជើង មុនដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន (មានវីដេអូ)
រាជរដ្ឋាភិបាលចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារទី២៨ខែមីនា បានបង្កើនកម្រិតគំរាមកំហែងភេរវកម្មនៅអៀរឡង់ខាងជើង ឡើងដល់ “កម្រិតធ្ងន់ធ្ងរ” មុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដើម្បីប្រារព្ធខួបលើកទី២៥នៃកិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់មួយ។

បច្ចុប្បន្ន ទីភ្នាក់ងារចារកម្មក្នុងស្រុក MI5 បានវិនិច្ឆ័យថា កម្រិតគំរាមកំហែងនៃការវាយប្រហារបានផ្លាស់ប្តូរពី “ខ្លាំង” ទៅ “ធ្ងន់ធ្ងរ” ដែលមានន័យថា ឧប្បត្តិហេតុមួយទំនងជាកើតឡើង។ នេះបើយោងតាមការព្រមានពីលេខាធិការអៀរឡង់ខាងជើងលោក Chris Heaton-Harris។
បន្ទាប់ពីទទួលរងនូវភាពចលាចលបង្ហូរឈាមអស់រយៈពេល៣ទសវត្សរ៍, អៀរឡង់ខាងជើងក៏បានផ្លាស់ប្តូរជំហរ ចាប់តាំងពីកិច្ចព្រមព្រៀង Good Friday ត្រូវបានអនុម័តនៅថ្ងៃទី១០ខែមេសាឆ្នាំ១៩៩៨។
លោក Heaton-Harris បានប្រាប់សភាថា “មនុស្សមួយចំនួនតូចនៅតែតាំងចិត្តថា នឹងបង្កគ្រោះថ្នាក់ដល់សហគមន៍របស់យើង តាមរយៈអំពើហិង្សាដែលជំរុញដោយរឿងនយោបាយ”។

ស្របពេលជាមួយគ្នានោះដែរ លោកបានជំរុញដល់សាធារណជន ឲ្យមានការប្រុងប្រយ័ត្ន ប៉ុន្តែកុំមានការភ្ញាក់ផ្អើលឲ្យសោះចំពោះសេចក្តីប្រកាសនេះ។
គួរបញ្ជាក់ថា ខួប Good Friday លើកនេះ គឺកើតឡើងចំពេលអៀរឡង់ខាងជើង ត្រូវជាប់គាំងក្នុងបញ្ហាផ្នែកនយោបាយ ខណៈក្រុមសហជីពគាំទ្រចក្រភពអង់គ្លេស បដិសេធចូលរដ្ឋាភិបាលជាថ្មី ជាការជំទាស់នឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ដែលយល់ព្រមដោយទីក្រុងឡុងដ៍ និងសហភាពអឺរ៉ុប។
ពួកសកម្មប្រយុទ្ធជ្រុលនិយមកាន់តែច្រើននៅក្នុងជំរំគាំទ្រចក្រភពអង់គ្លេសបាន ចេញការព្រមានជាបន្តបន្ទាប់អំពីផលវិបាកនៃកិច្ចព្រមព្រៀងនេះ ដែលពួកគេមើលឃើញថា ធ្វើឲ្យអៀរឡង់ខាងជើង ប្រឈមនឹងហានិភ័យនៃការបែកបាក់ផ្នែកនយោបាយ និងសេដ្ឋកិច្ចពីចក្រភពអង់គ្លេស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ឆ្នាំ២០៣០ អង់គ្លេស នឹងបញ្ជូនមនុស្សយន្តទៅប្រយុទ្ធនៅលើសមរភូមិ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


