ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ដាក់លក្ខខណ្ឌ ១០ចំណុច បើអ៊ុយក្រែន ធ្វើបាន នោះនឹងមានសន្តិភាព
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Galuzin បានបង្ហាញលក្ខខណ្ឌ ១០ ចំណុចដល់រដ្ឋាភិបាលក្រុងកៀវ បើសិនជាចង់បញ្ឈប់អរិភាព ។ នៅក្នុងបទសម្ភាសមួយកាលពីថ្ងៃពុធទី២៩ ខែមីនា លោក Galuzin និយាយថា អនាគតរបស់អ៊ុយក្រែន នឹងអាស្រ័យទៅលើថាតើទីក្រុងកៀវ និងក្រុមអ្នកគាំទ្រលោកខាងលិច នឹងទទួលស្គាល់ការពិតបានឆាប់កម្រិតណា ។

លោក Galuzin ប្រាប់សារព័ត៌មាន RTVI ថា ដើម្បីឲ្យអ៊ុយក្រែនទទួលបានសន្តិភាព កងកម្លាំងយោធារបស់ទីក្រុងកៀវ ត្រូវតែចុះចាញ់ ហើយលោកខាងលិច ត្រូវតែបញ្ឈប់រាល់ការដឹកជញ្ជូនសព្វាវុធទៅកាន់ទីក្រុងកៀវ ។
លក្ខខណ្ឌមួយចំនួនទៀតដែលលោកបានដាក់ ចាប់តាំងពីអរិភាពកើនឡើងខ្លាំងក្នុងខែកុម្ភៈ ឆ្នាំ២០២២ មានដូចជា ភាពគ្មានយោធា និងលុបបំបាត់លទ្ធិណាស៊ីនិយមរបស់អ៊ុយក្រែន, ការប្តេជ្ញាចិត្តមិនចូលរួមជាមួយសហភាពអឺរ៉ុប ឬអង្គការណាតូ និងការបញ្ជាក់អំពីស្ថានភាពមិនមែនរដ្ឋនុយក្លេអ៊ែររបស់ទីក្រុងកៀវ ។
លក្ខខណ្ឌមួយទៀតត្រូវបានដាក់បន្ថែមនៅក្នុងខែតុលា ឆ្នាំ២០២២ នោះគឺពាក់ព័ន្ធនឹងការទទួលស្គាល់ដែនដីថ្មីរបស់រុស្ស៊ីដូចជា Kherson, Zaporozhye, Donetsk និង Lugansk ។
ការធានាបាននូវការការពារភាសារុស្សី និងសិទ្ធិរបស់ពលរដ្ឋដែលនិយាយភាសារុស្សី ក៏ដូចជាក្រុមជនជាតិផ្សេងទៀតទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែន ក៏ស្ថិតក្នុងលក្ខខណ្ឌទាំង ១០ ចំណុចរបស់លោក Galuzin ផងដែរ ។ ជាងនេះទៅទៀត លោកនិយាយថា អ៊ុយក្រែនចាំបាច់ត្រូវបើកព្រំដែនជាមួយរុស្ស៊ីសាជាថ្មី និងស្តារឡើងវិញនូវក្របខ័ណ្ឌច្បាប់នៃទំនាក់ទំនងជាមួយទីក្រុងមូស្គូ និងអតីតសាធារណរដ្ឋសូវៀតផ្សេងទៀត ដែលខ្លួនបានបោះបង់ចោល ក្រោយរដ្ឋប្រហារគាំទ្រដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៤។
ជាលើកដំបូង ទីក្រុងមូស្គូបានទាមទារឲ្យដកទណ្ឌកម្មប្រឆាំងរុស្ស៊ីទាំងអស់ និងបញ្ចប់ការកាត់ទោសប្រឆាំងនឹងរុស្ស៊ី បុគ្គល និងស្ថាប័នស្របច្បាប់របស់ខ្លួន រួមទាំងដកដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នាពេលថ្មីៗនេះ សម្រាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន និងស្នងការសិទ្ធិកុមារលោកស្រី Maria Lvova-Belova ផងដែរ ។
លក្ខខណ្ឌចុងក្រោយរបស់លោក Galuzin គឺឲ្យប្រទេសលោកខាងលិច ចំណាយសម្រាប់ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលត្រូវបានបំផ្លាញដោយយោធាអ៊ុយក្រែនចាប់តាំងពីឆ្នាំ ២០១៤ មក ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក ប្រកាសឈប់ដោះដូរ ទិន្នន័យ នុយក្លេអ៊ែរ ជាមួយ រុស្ស៊ី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


