ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសឈប់ដោះដូរ ទិន្នន័យនុយក្លេអ៊ែរជាមួយ រុស្ស៊ី (មានវីដេអូ)
យោងតាមសេតវិមាននៅថ្ងៃពុធទី២៩ខែមីនា, សហរដ្ឋអាមេរិកបានប្រាប់រុស្ស៊ីថា ខ្លួននឹងឈប់ដោះដូរទិន្នន័យមួយចំនួន ស្តីពីកងកម្លាំងនុយក្លេអ៊ែរ បន្ទាប់ពីទីក្រុងមូស្គូបដិសេធធ្វើដូចគ្នានេះ។

ស្របពេលជាមួយគ្នានោះដែរ សហរដ្ឋអាមេរិក បានហៅការឈប់ដោះដូរទិន្នន័យនេះថា ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រុស្ស៊ី ដែលផ្អាកចូលរួមក្នុងសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ New START។
ទោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មិនទាន់ដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញាដែលកំណត់ឃ្លាំងអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ភាគីទាំងពីរក៏ដោយ ប៉ុន្តែការផ្អាករបស់គាត់កាលពីថ្ងៃទី២១ខែកុម្ភៈ បានធ្វើឲ្យដួលរលំសសរស្តម្ភចុងក្រោយនៃកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធរវាងអាមេរិកនិងរុស្ស៊ី។

សម្រាប់សហរដ្ឋអាមេរិកនិងរុស្ស៊ី ប្រទេសទាំងពីរនេះ មានក្បាលគ្រាប់នុយក្លេអ៊ែរជិត៩០ភាគរយនៃពិភពលោក ដែលគ្រប់គ្រាន់ដើម្បីបំផ្លាញភពផែនដីទាំងមូលយ៉ាងងាយស្រួលជាទីបំផុត។
យ៉ាងណា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកនិយាយថា “នៅក្រោមច្បាប់អន្តរជាតិ សហរដ្ឋអាមេរិកមានសិទ្ធិឆ្លើយតបទៅនឹងការបំពានរបស់រុស្ស៊ីចំពោះសន្ធិសញ្ញា New START ដោយចាត់វិធានការតបតតាមសមាមាត្រ ដើម្បីជំរុញឲ្យរុស្ស៊ីវិលត្រលប់ទៅគោរពតាមកាតព្វកិច្ចរបស់ខ្លួនសាជាថ្មី។ នោះមានន័យថា ដោយសារតែការអះអាងរបស់រុស្ស៊ីអំពីការព្យួរសន្ធិសញ្ញា New START គឺមិនត្រឹមត្រូវតាមច្បាប់ សហរដ្ឋអាមេរិកត្រូវបានអនុញ្ញាតដោយស្របច្បាប់ក្នុងការបញ្ឈប់ការធ្វើបច្ចុប្បន្នភាពទិន្នន័យប្រចាំឆ្នាំរបស់យើង ដើម្បីឆ្លើយតបទៅនឹងការបំពានរបស់រុស្ស៊ី”។
ដោយចុះហត្ថលេខាក្នុងឆ្នាំ២០១០ ហើយនឹងផុតកំណត់នៅឆ្នាំ២០២៦, សន្ធិសញ្ញា New START បានកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ដែលប្រទេសនានាអាចដាក់ពង្រាយបាន។
នៅក្រោមលក្ខខណ្ឌរបស់ខ្លួន ទីក្រុងមូស្គូនិងវ៉ាស៊ីនតោន អាចដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រមិនលើសពី ១៥៥០គ្រាប់ទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ រុស្ស៊ី ព្រមានក្តែងៗថា ខ្លួនមានអាវុធទំនើបដ៏ពិសេស ដែលអាចកម្ទេច អាមេរិក បាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


