ព័ត៌មានអន្ដរជាតិ
ស្រឡាងដឹកមនុស្ស២៥០នាក់ ត្រូវភ្លើងឆាបឆេះនៅ ហ្វីលីពីន
នៅថ្ងៃព្រហស្បតិ៍ទី៣០ខែមីនា ស្រឡាងដឹកអ្នកដំណើរ និងបុគ្គលិកប្រហែល២៥០នាក់ ត្រូវអគ្គិភ័យឆាបឆេះក្នុងប្រទេសហ្វីលីពីន ដោយមនុស្សយ៉ាងតិច១២នាក់បានបាត់បង់ជីវិត និង៧នាក់កំពុងបាត់ខ្លួន។

អភិបាលខេត្ត Basilan លោក Jim Hataman និយាយថា ឆ្មាំសមុទ្រ កងទ័ពជើងទឹក អ្នកនៅលើស្រឡាងផ្សេងទៀត និងអ្នកនេសាទក្នុងតំបន់បាននាំគ្នាជួយសង្គ្រោះអ្នកដែលបានលោតចូលសមុទ្របន្ទាប់ពីអគ្គិភ័យកើតឡើង។
យ៉ាងណាក្តី មកទល់ពេលនេះ កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះកំពុងបន្ត។
យោងតាមលោកអភិបាល, សាឡាង MV Lady Mary Joy 3 កំពុងធ្វើដំណើរចេញពីទីក្រុងកំពង់ផែ Zamboanga ឆ្ពោះទៅកាន់ទីប្រជុំជន Jolo ក្នុងខេត្ត Sulu ភាគខាងត្បូង ខណៈវាឆាបឆេះនៅកណ្តាលទីក្រុង Basilan ពេលពាក់កណ្តាលអធ្រាត្រ។

លោកបន្តថា អ្នកស្លាប់រួមមានកុមារយ៉ាងតិចបីនាក់ ដែលទំនងជាបែកពីឪពុកម្តាយ ហើយអ្នកដំណើរជាច្រើននាក់ដែលរងរបួស ត្រូវនាំទៅកាន់មន្ទីរពេទ្យ។
ស្របពេលជាមួយគ្នានោះ ក្រុមមន្ត្រីបញ្ជាក់ថា អ្នកស្លាប់ភាគច្រើនបានលង់ទឹក ហើយត្រូវគេរកឃើញនៅសមុទ្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ហេតុការណ៍លិចស្រឡាង និងទូកដ សម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


