ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់កើនដល់ជាង ៣០នាក់ ក្នុងហេតុការណ៍ឆេះស្រឡាង នៅ ហ្វីលីពីន
មនុស្សកើនដល់ ៣១នាក់ហើយ ក្នុងនោះមានទាំងទារកអាយុ ៦ខែម្នាក់ផងដែរ បានស្លាប់ និង ២៣០នាក់ទៀត ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះស្រឡាងមួយគ្រឿង នៅភាគខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ទី៣០ខែមីនា។
មន្ត្រីគ្រោះមហន្តរាយឈ្មោះ Nixon Alonzo បាននិយាយថា ស្រឡាង Lady Mary Joy 3 កំពុងធ្វើដំណើរចេញពីទីក្រុង Zamboanga លើកោះ Mindanao ឆ្ពោះទៅកាន់កោះ Jolo ក្នុងខេត្ត Sulu នៅពេលភ្លើងឆាបឆេះ ជាហេតុជំរុញឲ្យអ្នកដំណើរ លោតចុះពីស្រឡាង។
ក្រុមអ្នកជួយសង្គ្រោះ រួមទាំងឆ្មាំឆ្នេរសមុទ្រហ្វីលីពីន និងអ្នកនេសាទផងដែរ បានជួយសង្គ្រោះអ្នកដំណើរចំនួន១៩៥នាក់ និងនាវិក៣៥នាក់។
ស្របពេលជាមួយគ្នានោះ ក្រុមមន្ត្រីបញ្ជាក់ថា អ្នកស្លាប់ភាគច្រើនបានលង់ទឹក ហើយត្រូវគេរកឃើញនៅសមុទ្រ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ គេមិនដឹងថាតើភ្លើងបានឆាបឆេះដោយរបៀបណានោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


