ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានអ្នកដែលធ្វើដំណើរទៅ ២ប្រទេសនៅអាហ្វ្រិក ដោយសារកំពុងផ្ទុះមេរោគឆ្លងសាហាវ
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានចេញការព្រមានដល់មនុស្ស ដែលធ្វើដំណើរទៅកាន់ប្រទេសអាហ្វ្រិកចំនួនពីរគឺហ្គីណេ និងតង់ហ្សានី ជុំវិញការផ្ទុះឡើងនៃមេរោគ Marburg ដ៏សាហាវ។ ស្របពេលជាមួយគ្នានោះដែរ CDC បានប្រកាសថា ខ្លួននឹងបញ្ជូនបុគ្គលិកទៅតាមដានស្ថានភាពជំងឺនេះនៅក្នុងប្រទេសទាំងពីរ។
យោងតាមអង្គការសុខភាពពិភពលោក (WHO), មេរោគនេះ មានអត្រាស្លាប់ចន្លោះពី២៥ទៅ៩០% ហើយថ្មីៗ មេរោគបានរីករាលដាលពីជនបទក្នុងប្រទេសហ្គីណេអេក្វាទ័រ ទៅកាន់តំបន់ដែលមានប្រជាជនរស់នៅច្រើន និងមជ្ឈមណ្ឌលដឹកជញ្ជូនសំខាន់ៗ។
ទន្ទឹមនោះ មន្ត្រី CDC បានផ្តល់អនុសាសន៍ឲ្យអ្នកដែលធ្វើដំណើរទៅកាន់ទ្វីបអាហ្រ្វិក ត្រូវចៀសវាងការទាក់ទងជាមួយបុគ្គលឈឺ និងកន្លែងថែទាំសុខភាព ហើយតាមដានរោគសញ្ញាដែលអាចកើតមានណាមួយ។
រោគសញ្ញានៃជំងឺដែលជាសែស្រឡាយរបស់អេបូឡាមួយនេះ រួមមានគ្រុនក្តៅ ឈឺបំពង់ក ឡើងកន្ទួល ឈឺក្រពះ ហូរឈាមតាមច្រមុះ ឬអញ្ចាញធ្មេញ ចេញស្នាមជាំ ហើយក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចចាប់ផ្តើមហូរឈាមតាមមាត់ រួមទាំងភ្នែកផងដែរ។
គួរបញ្ជាក់ថា ការផ្ទុះឡើងដំបូងនៃជំងឺ Marburg បានកើតឡើងនៅប្រទេសហ្គីណេអេក្វាទ័រ ក្នុងខែកុម្ភៈ។ ប៉ុន្មានសប្តាហ៍បន្ទាប់ពីនោះ ប្រទេសនេះបានរាយការណ៍ការឆ្លងចំនួន៩ករណី។ នៅប្រទេសតង់ហ្សានី មានករណីចំនួន៨ករណី ដែលក្នុងនោះមាន៥នាក់ ត្រូវបានបញ្ជាក់ថាស្លាប់។
នៅប្រទេសហ្គាបុង និងកាមេរូន ដែលជាប់ព្រំដែនហ្គីណេអេក្វាទ័រ បច្ចុប្បន្នកំពុងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមេរោគនេះ។
យោងតាម CDC, មេរោគនេះឆ្លងតាមរយៈឈាម ឬសារធាតុរាវក្នុងខ្លួនរបស់មនុស្សផ្ទុកមេរោគ។ ជំងឺក៏ឆ្លងតាមរយៈការប៉ះពាល់ជាមួយវត្ថុដែលមានមេរោគ ដូចជាសម្លៀកបំពាក់ ម្ជុល និងឧបករណ៍វេជ្ជសាស្ត្រ ឬតាមរយៈការប៉ះពាល់ជាមួយសត្វដូចជាប្រចៀវជាដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ប្រទេសនៅអាហ្វ្រិក កើតជំងឺហូរឈាមតាមច្រមុះដ៏អាថ៌កំបាំង ពេលនេះសម្លាប់មនុស្សបណ្តើរៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


