Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសថៃ ទូទាំងប្រទេស ត្រៀមខ្លួនទប់ទល់នឹងអំពើហិង្សា អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត (មានវីដេអូ)

បានផុស

នៅ

អគ្គស្នងការនគរបាលជាតិថៃ លោក Damrongsak Kittiprapas បានបញ្ជាឲ្យអង្គភាពនគរបាលទូទាំងប្រទេស ត្រៀមលក្ខណៈទប់ទល់នឹងបញ្ហាសណ្តាប់ធ្នាប់ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។

លោក Damrongsak ថ្លែងកាលពីថ្ងៃចន្ទ ទី០៣ ខែមេសាថា ប៉ូលិសត្រូវបានជូនដំណឹងអំពីអំពើហិង្សាមួយចំនួននៅស្ថានីយ៍ចុះឈ្មោះតំណាងរាស្រ្ត។ ​យ៉ាង​ណា ស្ថានការណ៍​នៅ​ទូទាំង​ប្រទេស គឺ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រងបាន។

លោកថា ឧបទ្ទវហេតុនេះគឺជាមេរៀនមួយ សម្រាប់មន្ត្រីទាំងឡាយ មុនការប្រមូលផ្តុំយុទ្ធនាការឃោសនាទ្រង់ទ្រាយធំ ដែលចាំបាច់ត្រូវធានាសុវត្ថិភាពដល់បេក្ខជនតំណាងរាស្រ្តនិងអ្នកចូលរួម។

លោកបន្ថែមថា “ជាបឋម ប៉ូលិសនឹងបញ្ជូនមន្ត្រីទៅឃ្លាំមើលការប្រមូលផ្តុំ។ ទោះបីជាយ៉ាងណាក៏ដោយ យើងសូមឲ្យមានការសហការពីសកម្មជន ដើម្បីចៀសវាងការបំពានច្បាប់”។

លោក Damrongsak គូសបញ្ជាក់ថា ទីតាំងជាច្រើន បានជួបប្រទះការប៉ះទង្គិចគ្នារួចហើយរវាងអ្នកកាន់អំណាចចាស់ និងអ្នកថ្មី ក្នុងអំឡុងពេលនៃការប្រមូលផ្តុំយុទ្ធនាការឃោសនាបោះឆ្នោត។ ដូច្នេះ អគ្គស្នងការ​នគរបាល​ជាតិ ​បាន​បញ្ជា​ឲ្យ​មាន​ការ​ចាត់តាំង​ បញ្ជូនកម្លាំងទៅ​គ្រប់ការិយាល័យ ​ដើម្បី​យាមកាម។

ជាងនេះទៅទៀត លោកបានសង្កត់ធ្ងន់ថា មន្ត្រីនគរបាល មិនត្រូវអនុគ្រោះដល់គណបក្សនយោបាយ ឬបេក្ខជនណាមួយឡើយ។ មន្ត្រី​ណា​ដែល​ប្រព្រឹត្ត​ល្មើស​​ច្បាប់​បោះឆ្នោត​ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ និង​វិន័យ។

គួរបញ្ជាក់ជាថ្មី គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បានប្រកាសកាលពីថ្ងៃអង្គារទី២១ខែមីនាថា ការបោះឆ្នោតសកលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ខែឧសភា៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ ប្រកាសកាលបរិច្ឆេទ បោះឆ្នោតសកល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម