ព័ត៌មានអន្ដរជាតិ
រដ្ឋបាល ចូ បៃដិន បន្ទោស ដូណាល់ ត្រាំ ទៅលើការដកទ័ពដ៏ច្របូកច្របល់ ចេញពី អាហ្វហ្គានីស្ថាន
យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន បានស្តីបន្ទោសការដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានយ៉ាងច្របូកច្របល់ ទៅលើអ្នកកាន់តំណែងមុនគឺលោក ដូណាល់ ត្រាំ។

សេចក្តីសង្ខេប១២ទំព័រនៃរបាយការណ៍នេះនិយាយថា លោក បៃដិន ត្រូវបានរារាំងដោយការសម្រេចចិត្តរបស់លោក ត្រាំ រួមទាំងកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមឆ្នាំ២០២០ជាមួយក្រុមតាលីបង់ផងដែរ។ ប៉ុន្តែរបាយការណ៍ក៏ទទួលស្គាល់ដែរថា រដ្ឋាភិបាលគួរតែចាប់ផ្តើមការជម្លៀសជនស៊ីវិលឲ្យបានមុននេះ។
យោងតាមសេតវិមាន, “ជម្រើសរបស់លោកប្រធានាធិបតី បៃដិន សម្រាប់វិធីអនុវត្តការដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានរារាំងយ៉ាងខ្លាំងដោយលក្ខខណ្ឌដែលបង្កើតឡើងដោយលោកត្រាំ។ រដ្ឋបាលមុន មិនបានផ្តល់ផែនការសម្រាប់ដំណើរការដកទ័ពនោះទេ”។ ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ បានឆ្លើយតបថា សេតវិមានកំពុងលេងល្បែងព័ត៌មានមិនពិត។

ការពិនិត្យឡើងវិញលើការសម្រេចចិត្ត និងសកម្មភាពឈានទៅដល់ការដកទ័ព ដែលធ្វើឡើងដោយក្រសួងការបរទេសនិងមន្ទីរបញ្ចកោណ គឺត្រូវបានបញ្ជូនទៅសភា កាលពីថ្ងៃព្រហស្បតិ៍ទី០៦ខែមេសា។
ឯកសារនេះនៅតែរក្សាជាសម្ងាត់ ប៉ុន្តែសេចក្តីសង្ខេបនៃការសន្និដ្ឋានរបស់វា ដែលច្របាច់បញ្ចូលគ្នាដោយក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន ជាមួយនឹងលោកប្រធានាធិបតី បៃដិន ផ្ទាល់ គឺត្រូវបានបង្ហាញជាសាធារណៈ។

គួរបញ្ជាក់ថា ការដកទ័ពដ៏ច្របូកច្របល់នៅខែសីហាឆ្នាំ២០២១ បានបញ្ចប់សង្រ្គាមដ៏យូរបំផុតរបស់អាមេរិក។ ទាហានអាមេរិក ១៣ នាក់ និងជនជាតិអាហ្វហ្គានីស្ថានជិត ២០០ នាក់ត្រូវបានសម្លាប់ ខណៈទាហានអាមេរិកបានព្យាយាមជម្លៀសមនុស្សជាង ១២ ម៉ឺននាក់ក្នុងរយៈពេលត្រឹមប៉ុន្មានថ្ងៃ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ដូណាល់ ត្រាំ ថា ប្រាក់ ដុល្លារ នឹង លែងជា រូបិយប័ណ្ណ លេខមួយលើលោក ដោយសារ ចូ បៃដិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


