សេដ្ឋកិច្ច
ដូណាល់ ត្រាំ ថា ប្រាក់ដុល្លារ នឹងលែងជារូបិយប័ណ្ណលេខមួយលើលោក ដោយសារ ចូ បៃដិន
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញ សច្ចធម៌សង្គម នៅថ្ងៃព្រហស្បតិ៍ទី០៦ខែមេសាថា មិនយូរទេ ប្រាក់ដុល្លារអាចនឹងលែងជារូបិយប័ណ្ណលេខមួយលំដាប់ពិភពលោកទៀតហើយ ដោយសារតែគោលនយោបាយរបស់រដ្ឋបាលលោក ចូ បៃដិន។

លោក ត្រាំ សរសេរថា “ចិនកំពុងព្យាយាម ទម្លាក់ប្រាក់ដុល្លារអាមេរិកពីរូបិយប័ណ្ណលេខមួយនៅទូទាំងពិភពលោក។ ប្រសិនបើរឿងនេះកើតឡើងមែននោះ ហើយបើកើតឡើងក្រោមការដឹកនាំរបស់លោក បៃដិន ពិតមែន វានឹងក្លាយជាបរាជ័យដ៏ធំបំផុតសម្រាប់ប្រទេសរបស់យើងនៅក្នុងប្រវត្តិសាស្ត្ររបស់យើង។ យើងនឹងធ្លាក់មកលំដាប់លេខ២”។
មុននេះ សេដ្ឋវិទូអាមេរិក Nouriel Roubini ដែលព្យាករពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ក៏បាននិយាយអំពីការដួលរលំនៃប្រាក់ដុល្លារក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខផងដែរ។
ដោយឡែក លោក Ray Dali ស្ថាបនិក និងជាសហប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុន Bridgewater Associates ក៏បានបង្ហាញទស្សនៈស្រដៀងគ្នានេះដែរ ដោយនិយាយថា យុគសម័យនៃសណ្តាប់ធ្នាប់ពិភពលោក និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលគ្រប់គ្រងដោយប្រាក់ដុល្លារ កំពុងរលាយបាត់យ៉ាងឆាប់រហ័ស ខណៈមហាអំណាចធំៗនៅលើពិភពលោកកំពុងបង្កើតប្លុកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងយោធាផ្ទាល់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ ត្រឹមមួយខែកុម្ភៈ អាមេរិក ចាយលុយ ៦៤២.៨ លានដុល្លារទិញទំនិញពី រុស្ស៊ី
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


