ព័ត៌មានអន្ដរជាតិ
កាំភ្លើងបាញ់ទឹកនៅ ថៃ កំពុងត្រូវប៉ាន់ខ្លាំង មុនថ្ងៃចូលឆ្នាំ
ការលក់កាំភ្លើងបាញ់ទឹកកំពុងត្រូវប៉ាន់ខ្លាំងមុនថ្ងៃចូលឆ្នាំក្នុងប្រទេសថៃ ខណៈប្រជាជនកំពុងត្រៀមខ្លួនសម្រាប់បុណ្យសង្ក្រាន្តដែលប្រារព្ធនៅថ្ងៃព្រហស្បតិ៍ និងបញ្ចប់នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។
យ៉ាងណាមិញ នេះក៏ជាឆ្នាំដំបូងដែរចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ ហើយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីត្រូវបានប្រារព្ធឡើងដោយគ្មានការរឹតត្បិតដូចមុន ស្របពេលដែលមនុស្សបានវិលត្រឡប់មករកជីវិតធម្មតាវិញបន្តិចម្តងៗ។

កាសែត The Nation កាលពីថ្ងៃច័ន្ទបានធ្វើការស្ទង់មតិទីផ្សារក្នុងសង្កាត់ Wiset Chai Chan នៃខេត្ត Ang Thong ចម្ងាយ១០០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងបាងកក ហើយរកឃើញថាអាជីវករបានស្តុកទុកនូវកាំភ្លើងបាញ់ទឹក ធុងទឹក និងចានគោមជាច្រើន។ ទីផ្សារនៅទីនេះមានភាពអ៊ូអរជាមួយនឹងអតិថិជនដែលកំពុងស្វែងរកអាវុធ ដើម្បីចូលរួមក្នុងសមរភូមិទឹកនៅចុងសប្តាហ៍នេះ។
អាជីវករក្នុងស្រុកម្នាក់បាននិយាយថា តម្រូវការគឺខ្ពស់ជាលើកដំបូងក្នុងរយៈពេលបីឆ្នាំ។ អតិថិជនកំពុងចូលមើលតូបរបស់គាត់ ដើម្បីទិញកាំភ្លើងបាញ់ទឹកតម្លៃចាប់ពី ៥៩បាតឡើងទៅ អាស្រ័យលើទំហំ និងលក្ខណៈពិសេស។
ទោះយ៉ាងណាអាជ្ញាធរទេសចរណ៍នៃប្រទេសថៃរំពឹងថា នឹងអាចទទួលបានប្រាក់ចំណូលចំនួន ១៣.៥ ពាន់លានបាតពីវិស័យទេសចរណ៍ក្នុងស្រុកក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យសង្រ្កាន្តឆ្នាំនេះកើនឡើង ២២% ពី ១១ពាន់លានបាតកាលពីឆ្នាំមុន។ ទីភ្នាក់ងារទេសចរណ៍ក៏បានប៉ាន់ប្រមាណដែរថា ប្រជាជនថៃនឹងធ្វើដំណើររហូតដល់ ៣.៨ លាននាក់ទៅកាន់កន្លែងទាក់ទាញក្នុងស្រុកក្នុងពិធីបុណ្យកើនឡើង ១៤% ពីចំនួន ៣.៣៤ លាននាក់កាលពីឆ្នាំមុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជំងឺភ្នែក ៣ ប្រភេទ គួរប្រយ័ត្នពេលចូលឆ្នាំខ្មែរ ជាពិសេសអ្នកលេងកាំភ្លើងបាញ់ទឹក
ចុចអាន៖ថៃ ព្រមានមនុស្ស ៦ ក្រុម ឲ្យប្រយ័ត្នក្នុងខែមេសានេះ កម្ពៅអាចឡើងរហូតធ្វើឲ្យដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


