ព័ត៌មានអន្ដរជាតិ
ត្រាំ ៖ រុស្ស៊ី មិនមែនជាអ្នកបំផ្ទុះបំពង់បង្ហូរប្រេង Nord Stream ទេ ហើយក៏មិនប្រាប់ថា ប្រទេសណាធ្វើនោះដែរ
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបឲ្យដឹងថា រុស្ស៊ីមិនមែនជាអ្នកបំផ្ទុះបំពង់បង្ហូរប្រេង Nord Stream នោះទេ ហើយលោកក៏មិនបានប្រាប់ថា ប្រទេសណាជាអ្នកទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញនេះផងដែរ ។

លោក ត្រាំ បានប្រាប់ទូរទស្សន៍ Fox News នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា “ខ្ញុំមិនចង់ធ្វើឲ្យប្រទេសរបស់យើងមានបញ្ហានោះទេ ដូច្នេះខ្ញុំនឹងមិនឆ្លើយវានោះទេ ប៉ុន្តែខ្ញុំអាចប្រាប់អ្នកថា គឺមិនមែនរុស្ស៊ីជាអ្នកប្រព្រឹត្តអំពើបំផ្លិចបំផ្លាញនេះនោះទេ” ។
នៅថ្ងៃទី២៧ ខែកញ្ញា ក្រុមហ៊ុន Nord Stream AG បានរាយការណ៍ពីការបំផ្លិចបំផ្លាញមិនធ្លាប់មានពីមុនមកលើបំពង់បង្ហូរប្រេង Nord Stream បន្ទាប់ពីមានការផ្ទុះចំនួន ២ លើកនៅថ្ងៃទី២៦ ខែកញ្ញាតាមបណ្តោយនៃបំពង់បង្ហូរប្រេងនោះ ខណៈក្រោយមក រដ្ឋអាជ្ញារុស្ស៊ីបានចាប់ផ្តើមស៊ើបអង្កេតឧបទ្ទវហេតុនេះថាជាការវាយប្រហារដោយភេរវករអន្តរជាតិ ។

កាលពីថ្ងៃទី៨ ខែកុម្ភៈ អ្នកសារព័ត៌មានស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកឈ្មោះ Seymour Hersh បានចុះផ្សាយអត្ថបទមួយដោយដកស្រង់ប្រភពច្បាស់ការណ៍ថា អ្នកមុជទឹករបស់កងទ័ពជើងទឹកអាមេរិកបានបង្កៃឧបករណ៍ផ្ទុះនៅក្រោមបំពង់បង្ហូរប្រេង Nord Stream 1 និង Nord Stream 2 ក្នុងខែមិថុនា ឆ្នាំ ២០២២ ។
៣ ខែក្រោយមក គ្រាប់បែកនោះបានផ្ទុះឡើង ហើយយោងតាមអ្នកសារព័ត៌មានបានឲ្យដឹងថា ការសម្រេចចិត្តធ្វើប្រតិបត្តិការនេះ គឺជាបញ្ជាផ្ទាល់របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បន្ទាប់ពីបានពិភាក្សារយៈពេល ៩ ខែជាមួយអ្នកឯកទេសសន្តិសុខសេតវិមាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ ដូណាល់ ត្រាំ បង្ហោះសារខ្លី ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


