ព័ត៌មានអន្ដរជាតិ
ឯតគ្គកម្មមួយ ត្រូវ Guinness World Records បិទ លែងឲ្យមានអ្នកបំបែក ព្រោះគ្រោះថ្នាក់ខ្លាំងពេក
ក្នុងឆ្នាំ១៩៨៦ លោក Robert McDonald បានបំបែកឯតទគ្គកម្មពិភពលោក សម្រាប់ការមិនគេងយូរបំផុត ដោយគាត់បើកភ្នែកបាន ៤៥៣ម៉ោង ៤០នាទី ពោលគឺជិត១៩ថ្ងៃ។

ទោះបីជាយ៉ាងណាក៏ដោយ សមិទ្ធិផលដ៏គ្រោះថ្នាក់នេះ បានជំរុញឲ្យ Guinness World Records បញ្ឈប់លែងឲ្យមានអ្នកប៉ុនប៉ងបំបែក។
នៅលើគេហទំព័ររបស់ខ្លួន Guinness World Records លាតត្រដាងថា គ្មាននរណាម្នាក់ ផ្តួលកំណត់ត្រារបស់ McDonald បានឡើយ ហើយជំរុញមនុស្ស ឲ្យចៀសវាងការប៉ុនប៉ងបែបនេះ ដោយសារតែគ្រោះថ្នាក់ខួរក្បាលធ្ងន់ធ្ងរ ដែលជាប់ទាក់ទងនឹងការគេងមិនលក់។
ត្រលប់ទៅឆ្នាំ១៩៦៣ ក្មេងប្រុសជំទង់ពីរនាក់ មានគំនិតដ៏គ្រោះថ្នាក់នៃការព្យាយាមបំបែកឯតទគ្គកម្មពិភពលោកសម្រាប់ការមិនគេងយូរបំផុត។

នៅពេលនោះ កំណត់ត្រានេះ ត្រូវកាន់កាប់ដោយ DJ ម្នាក់នៅទីក្រុង Honolulu ដែលមិនគេងសោះរយៈពេលជិត១១ថ្ងៃ។
យ៉ាងណា សិស្សសាលា Randy Gardner និង Bruce McAllister ចង់សាកល្បងថាតើខួរក្បាលរបស់ពួកគេ នឹងមានប្រតិកម្មយ៉ាងណានៅពេលមិនបានគេងលក់ពេញលេញ។

ប៉ុន្តែលោក McAllister បានប្រាប់ BBC ក្នុងឆ្នាំ២០១៨ថា វាជាគម្រោងមួយដែលមនុស្សនឹងសោកស្តាយពេញមួយជីវិតរបស់ពួកគេ។ លោក McAllister ពន្យល់ថា “ខ្ញុំនៅជាមួយ Gardner ដោយមិនគេង ដើម្បីតាមដានគាត់។ ហើយបន្ទាប់ពីគេងមិនលក់អស់បីយប់ ខ្ញុំបានដួលទៅនឹងជញ្ជាំង”។
ក្រោយមក ការស្កែនខួរក្បាល បានរកឃើញថា ខួរក្បាលរបស់ Gardner មានបញ្ហាធ្ងន់ធ្ងរ។ ជាក់ស្តែង Gardner បានបង្ហាញអាការដូចជាមនុស្សលែងវិញ្ញាណនៅក្នុងខ្លួន បាត់បង់ការចងចាំរយៈពេលខ្លី គិតអ្វីលែងចេញ ក៏ដូចជាវង្វេងស្មារតីនិងមមើមមាយទៀតផង។
ប៉ុន្តែទោះដឹងថាវាមានគ្រោះថ្នាក់ នៅតែមានមនុស្សជាបន្តបន្ទាប់ព្យាយាមបំបែកកំណត់ត្រានេះ ទើបទីបំផុត Guinness World Records ក៏សម្រេចចិត្ត បិទលែងឲ្យមានអ្នកប៉ុនប៉ងធ្វើបែបនេះតែម្តង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កម្ពុជា បំបែក កំណត់ត្រា ពិភពលោក ណា ខ្លះ ពី Guinness World Records?
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


