ព័ត៌មានអន្ដរជាតិ
បក្សភឿថៃរបស់កូនស្រីលោក ថាក់ស៊ីន នឹងដំឡើងថ្លៃកៅស៊ូជួយកសិករ ពេលជាប់ឆ្នោត
គណបក្សភឿថៃរបស់កូនស្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានអះអាងជាថ្មីនូវផែនការរបស់បក្សក្នុងការដំឡើងថ្លៃកៅស៊ូ នៅពេលដែលសមាជិករបស់បក្សបានចុះជួបកសិករនៅស្រុក Thung Song នៃខេត្ត Nakhon Si Thammarat កាលពីថ្ងៃព្រហស្បតិ៍ ។
សមាជិកជាន់ខ្ពស់មួយរូបរបស់គណបក្សគឺលោក Srettha Thavisin បាននិយាយថា គណបក្សកំពុងកែសម្រួលគោលនយោបាយក្នុងយុទ្ធនាការឃោសនាអ្នកបោះឆ្នោតនៅខេត្តភាគខាងត្បូងរបស់ប្រទេស ជាពិសេសផ្ដោតលើការដំឡើងថ្លៃកៅស៊ូឲ្យកាន់តែមានសក្ដានុពល ។
លោក Srettha បានបញ្ជាក់ទៀតថា នៅពេលដែលគណបក្សភឿថៃឡើងកាន់អំណាច គណបក្សនឹងព្យាយាមចរចាជាមួយអ្នកផលិតកៅស៊ូធំៗរបស់ពិភពលោក ដើម្បីរក្សា និងដំឡើងតម្លៃកៅស៊ូឲ្យកាន់តែខ្ពស់ ដោយសារការលក់កៅស៊ូ ជាប្រភពចំណូលតែមួយគត់សម្រាប់គ្រួសារភាគច្រើនក្នុងស្រុក Thung Song ហើយព្រោះតែតម្លៃកៅស៊ូចុះថោកនេះហើយ ទើបធ្វើឲ្យពួកគេមិនអាចរកដោះស្រាយជីវភាពបាន ។
លោកបានសង្កត់ធ្ងន់ថា ទោះបីជាមានការផ្គត់ផ្គង់កៅស៊ូគ្រប់គ្រាន់ក៏ដោយ ក៏ការតភ្ជាប់ផ្លូវថ្នល់ និងឃ្លាំងជាច្រើនទៀត ត្រូវតែបង្កើតឡើងបន្ថែមសម្រាប់ការចែកចាយទំនិញប្រកបដោយប្រសិទ្ធភាព ហើយការនាំចេញរបស់ប្រទេសត្រូវតែត្រូវបានផ្សព្វផ្សាយទៅក្រៅប្រទេស ដើម្បីជួយបើកទីផ្សារថ្មីដូចជា នៅមជ្ឈិមបូព៌ា និងអាហ្វ្រិកជាដើម ។
ជាចុងក្រោយលោក Srettha បាននិយាយថា ទោះបីជាគណបក្សមិនដែលឈ្នះអាសនៈនៅភាគខាងត្បូងពេលខ្លួនកាន់អំណាចក៏ដោយ ក៏រដ្ឋបាលដឹកនាំដោយគណបក្សភឿថៃបានប្តេជ្ញាថានឹងធ្វើការដើម្បីបម្រើផលប្រយោជន៍ក្នុងតំបន់ និងប្រជាជនរបស់ខ្លួន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ លោក ប្រាយុទ្ធ ៖ ឈ្នះឆ្នោតក៏សង្ឃឹម តែបើចាញ់វិញ ក៏ត្រៀមខ្លួនទៅផ្ទះដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


