ព័ត៌មានអន្ដរជាតិ
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
វេបសាយដ៏ល្បីរបស់ប្រទេសថៃ Sanook នៅមុននេះបន្តិចបានយកឃ្លិបពីបុរសជនជាតិខ្មែរ មកផ្សាយថាម្ហូបអាហារនៅស៊ីហ្គេមរបស់អត្តពលិក និងគ្រូបង្វឹកមានច្រើនមុខរាប់មិនអស់ដូចជាស្តង់ដារក្នុងសណ្ឋាគារ។

យ៉ាងណាមិញ មុនពិធីបើកជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា កីឡាមួយចំនួនបានចាប់ផ្ដើមប្រកួតនៅជុំទី១។ ក្នុងនោះមានអត្តពលិកមួយចំនួន បាននិងកំពុងតែធ្វើដំណើរមកដល់ភូមិកីឡា ដែលជាកន្លែងស្នាក់នៅមិនគិតថ្លៃដូចដែលប្រទេសកម្ពុជាធ្លាប់ប្រកាសកន្លងមក។
ទន្ទឹមនោះដែរ វេបសាយ Sanook បានបង្ហាញមុខម្ហូបរបស់អត្តពលិកដែលនឹងត្រូវចូលរួមប្រកួតស៊ីហ្គេម ដោយបែងចែកមួយអាហារនៅក្នុងភូមិកីឡា មួយទៀតជាអាហារនៅក្នុងសណ្ឋាគារ។
តាមរយៈឃ្លិបនោះបានបង្ហាញនៃមុខម្ហូបដែលរៀបចំដោយនាយកដ្ឋានសម្រាប់បុគ្គលិក និងអត្តពលិកនៅក្នុងភូមិកីឡា ដែលនេះនឹងក្លាយជាម៉ឺនុយដែលខុសពីអ្វីដែលសណ្ឋាគារបានរៀបចំ ហើយត្រូវបានចាត់ទុកថាច្រើនបំផុត និងមានភាពចម្រុះជាងពេលណាៗទាំងអស់។ ព្រឹត្តិការណ៍នេះធ្វើឲ្យអ្នកគាំទ្រកីឡាសឹងតែគ្រប់ប្រទេស បានលើកសរសើរពីមុខម្ហូបមានច្រើនមុខ និងសុទ្ធតែជាអាហារស្ដង់ដារផងដែរ។
ទោះយ៉ាងណាក៏ដោយ អស់រយៈពេល៦៤ឆ្នាំហើយដែលព្រឹត្តិការណ៍ពហុកីឡាតំបន់អាស៊ានត្រូវបានរៀបចំឡើង ហើយមិនដែលមានប្រទេសម្ចាស់ផ្ទះណាលើកលែងលើតម្លៃស្នាក់នៅ ម្ហូបអាហារ និងការដឹកជញ្ជូនពីប្រតិភូកីឡា ព្រមទាំងសិទ្ធិផ្សព្វផ្សាយឡើយគឺមានតែកម្ពុជាមួយគត់ធ្វើម្ចាស់ផ្ទះលើកដំបូង ដែលបង្កើតរឿងចងចាំជារៀងរហូតក្នុងប្រវត្តិសាស្ត្រស៊ីហ្គេមលើកនេះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រកឃើញម្ចាស់បំណុលកើនឡើងដល់ ២០ នាក់ ពាក់ព័ន្ធករណីបំណុលសម្លាប់នៅ ថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


