ព័ត៌មានអន្ដរជាតិ
កូនស្រីលោក ថាក់ស៊ីន មិនប្រាប់មុនទេថាតើឪពុករបស់ខ្លួននឹងត្រឡប់ចូលស្រុកនៅពេលណានោះ
លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា បេក្ខជននាយករដ្ឋមន្ត្រីម្នាក់របស់គណបក្សភឿថៃបាននិយាយកាលពីថ្ងៃពុធថា លោកស្រីមិនដឹងទេថាតើឪពុករបស់លោកស្រី គីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា នឹងវិលត្រឡប់មកប្រទេសថៃវិញនៅពេលណានោះ ។

លោកស្រីបញ្ជាក់ទៀតថា លោកស្រីក៏នឹងមិនជូនដំណឹងជាមុនអំពីការវិលត្រឡប់មកវិញរបស់លោក ថាក់ស៊ីន នោះដែរ ហើយការវិលត្រឡប់មកវិញលើកនេះ គឺមិនពាក់ព័ន្ធនឹងគណបក្សភឿថៃដែរ ។
ការលើកឡើងរបស់លោកស្រី ផេថងថាន បានកើតឡើង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីរូបនេះបានបង្ហោះសារលើបណ្តាញសង្គម Twitter ពីបំណងចង់វិលត្រឡប់មកប្រទេសថៃវិញដើម្បីមើលថែចៅៗ ហើយត្រូវបានសារព័ត៌មានចុះផ្សាយព្រោងព្រាត ។
លោកស្រី ផេថងថាន បន្ថែមថា ឪពុករបស់លោកស្រីបាននិយាយជាច្រើនដងមកហើយអំពីបំណងចង់វិលត្រឡប់មកមាតុប្រទេសវិញ លោកពិតជាមានក្តីសង្ឃឹមយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលលោកនិយាយ មានឥទ្ធិពលនយោបាយ ប៉ុន្តែនេះគ្រាន់ជាការគិតជាផ្ទៃក្នុងគ្រួសារប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Thai PBS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


