ព័ត៌មានអន្ដរជាតិ
វីដេអូនៃការប៉ុនប៉ងធ្វើឃាតលោក ពូទីន ដោយយន្តហោះដ្រូន អ៊ុយក្រែន លើវិមានក្រឹមឡាំង
វីដេអូនៃការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនសំដៅទៅកាន់វិមានក្រឹមឡាំងកាលពីថ្ងៃពុធត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្ដាញ Telegram របស់រុស្ស៊ី ។

វីដេអូនោះបង្ហាញពីផ្សែងពណ៌សហុយឡើងលើផ្ទៃមេឃពេលយប់លើវិមាន Grand Kremlin ដែលជាអគារសតវត្សទី១៩ បម្រើជាលំនៅដ្ឋានផ្លូវការរបស់ប្រធានាធិបតីរុស្ស៊ី បន្ទាប់ពីយន្តហោះដ្រូនបានផ្ទុះឆេះ ។
សាក្សីម្នាក់បានអះអាងនៅលើបណ្ដាញ Telegram ថា ពួកគេបានឮសំឡេងផ្ទុះដ៏ខ្លាំងក្លាមួយស្រដៀងនឹង “ផ្គរលាន់” ហើយក្រោយមកពួកគេក៏បានឃើញផ្កាភ្លើងកំពុងផ្ទុះឡើងលើជញ្ជាំងវិមានក្រឹមឡាំងផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ការិយាល័យប្រធានាធិបតីរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា បានប្រើប្រាស់យន្តហោះដ្រូនចំនួន ២ គ្រឿងដើម្បីវាយប្រហារវិមានក្រឹមឡាំង ក្នុងការប៉ុនប៉ងធ្វើឃាតលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ហើយបានចាត់ទុកសកម្មភាពនេះថាជា “អំពើភេរវកម្មដែលបានគ្រោងទុក” ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ រុស្ស៊ី ថា អ៊ុយក្រែន ប៉ុនប៉ងសម្លាប់លោក ពូទីន ដោយប្រើយន្តហោះដ្រូន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


