ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ និយាយថា លោកនឹងទទួលស្គាល់លទ្ធផលបោះឆ្នោត
នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ថៃលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បាននិយាយថា លោកនឹងគោរព ក៏ដូចជាទទួលស្គាល់លទ្ធផលបោះឆ្នោត ស្របពេលគណបក្សចលនាឆ្ពោះទៅមុខ ដែលជាបក្សប្រឆាំង កំពុងនាំមុខសំឡេងភាគច្រើនក្នុងការរាប់សន្លឹកឆ្នោតបឋមនាពេលនេះ ។
ថ្លែងយ៉ាងខ្លីទៅកាន់អ្នកសារព័ត៌មាន ខណៈដែលលោកកំពុងចាកចេញពីទីស្នាក់ការកណ្តាលរបស់គណបក្សថៃរួបរួមជាតិ, លោក ប្រាយុទ្ធ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សលោក ។
លោក ប្រាយុទ្ធ បានលើកឡើងថា “ខ្ញុំនឹងបន្តបំពេញកាតព្វកិច្ចរបស់ខ្ញុំឲ្យអស់ពីសមត្ថភាព ហើយខ្ញុំនឹងបន្តបម្រើជាតិ សាសនា និងព្រះមហាក្សត្រអស់មួយជីវិត“ ។
ទន្ទឹមនោះ នាយករដ្ឋមន្ត្រីដែលផុតអាណត្តិរូបនេះបានថ្លែងទៀតថា “លោកសូមជូនពរប្រទេសឲ្យមានសន្តិភាព និងសណ្តាប់ធ្នាប់ ហើយលោកក៏មានការគោរពចំពោះដំណើរការប្រជាធិបតេយ្យ និងលទ្ធផលនៃការបោះឆ្នោតនេះផងដែរ“ ជាពិសេសលោកសង្ឃឹមថា “ក្រោយការបោះឆ្នោតនេះហើយ ប្រទេសថៃនឹងមានសុខសន្តិភាព និងការអភិវឌ្ឍ“ ។
គួរបញ្ជាក់ថា បើតាមលទ្ធផលបោះឆ្នោតបឋម គណបក្សចលនាឆ្ពោះទៅមុខទទួលបានអាសនៈនៅឯរដ្ឋសភាចំនួន ១៥១ អាសនៈ, បក្សភឿថៃបាន ១៤១ អាសនៈ ហើយគណបក្ស Palang Pracharath បាន ៤១ អាសនៈ ខណៈគណបក្សថៃរួបរួមជាតិរបស់លោក ប្រាយុទ្ធ បានត្រឹមតែ ៣៦ អាសនៈប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
ចុចអាន ៖ មកស្គាល់បេក្ខជននាយករដ្ឋមន្ត្រីថ្មីរបស់ ថៃ ដែលកំពុងនាំមុខក្នុងការរាប់សន្លឹកឆ្នោត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


