ព័ត៌មានអន្ដរជាតិ
លោក ពូទីន និង ហ្សេលេនស្គី យល់ព្រមជួបមេដឹកនាំអាហ្វ្រិក ដើម្បីពិភាក្សាផែនការសន្តិភាព
លោកវ្ល៉ាឌីមៀ ពូទីន និងលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានយល់ព្រមជួបប្រជុំដាច់ដោយឡែកពីគ្នា ជាមួយគណៈប្រតិភូនៃប្រមុខរដ្ឋអាហ្រ្វិក ដើម្បីពិភាក្សាអំពីផែនការ បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់ពីប្រធានាធិបតីអាហ្វ្រិកខាងត្បូង។

អ្នកនាំពាក្យការិយាល័យប្រធានាធិបតីអាហ្វ្រិកខាងត្បូង លើកឡើងថា លោក Cyril Ramaphosa បាននិយាយជាមួយសមភាគីរុស្ស៊ី និងអ៊ុយក្រែន តាមទូរស័ព្ទកាលពីចុងសប្តាហ៍។ មេដឹកនាំទាំងពីរ បានយល់ព្រមរៀបចំបេសកកម្មសន្តិភាពសម្រាប់មេដឹកនាំអាហ្វ្រិក នៅក្នុងប្រទេសរៀងៗខ្លួន។
លោកប្រធានាធិបតីបញ្ជាក់ថា មេដឹកនាំនៃប្រទេសសំប៊ី, សេណេហ្គាល់, កុងហ្គោ, អ៊ូហ្គង់ដា និង អេហ្ស៊ីប គ្រោងនឹងចូលរួមជាមួយលោក Ramaphosa ក្នុងបេសកកម្មនេះ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានលម្អិតអំពីលក្ខខណ្ឌនៃកិច្ចពិភាក្សានោះទេ ប៉ុន្តែលោក ហ្សេលេនស្គី ធ្លាប់និយាយថា លោកនឹងមិនពិចារណាលើកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្រ្គាមឡើយ រហូតដល់កងកម្លាំងរុស្ស៊ី ដកចេញទាំងស្រុងពីទឹកដីអ៊ុយក្រែន។
គួរបញ្ជាក់ថា រុស្ស៊ីបានបើកការលុកលុយអ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំមុន ប៉ុន្តែពេលនេះ សង្រ្គាមហាក់ត្រូវជាប់គាំង ថ្វីបើអ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមការវាយបកក្នុងពេលឆាប់ៗនេះ ដើម្បីព្យាយាមដណ្តើមយកទឹកដីដែលកាន់កាប់ដោយរុស្ស៊ីមកវិញក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី ថា លោក Zelensky នឹងមានជោគវាសនាចុងក្រោយដូច Hitler
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


