ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ដាច់ខាតមិនទទួលយកសំណើសន្តិភាពដោះដូរនឹងការប្រគល់ទឹកដីឲ្យ រុស្ស៊ី ឡើយ
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានប្រាប់ប្រេសិតចិនលោក Li Hui ថា ប្រទេសអ៊ុយក្រែននឹងមិនទទួលយកសំណើសន្តិភាព ដែលពាក់ព័ន្ធនឹងការប្រគល់ទឹកដីឲ្យរុស្ស៊ីឡើយ ។

ក្រសួងការបរទេសអ៊ុយក្រែនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោក Kuleba បានប្រាប់លោក Li ដែលទទួលបន្ទុកកិច្ចការក្នុងតំបន់អឺរ៉ាស៊ី អំពីគោលការណ៍នៃការស្ដារឡើងវិញនូវសន្តិភាពប្រកបដោយនិរន្តរភាព និងយុត្តិធម៌ដោយផ្អែកលើការគោរពចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ។
លោក Kuleba ក៏បានសង្កត់ធ្ងន់ដែរថា អ៊ុយក្រែនមិនទទួលយកសំណើសន្តិភាពណាមួយដែលពាក់ព័ន្ធនឹងការបាត់បង់ទឹកដីរបស់ខ្លួន ឬការបង្កកជម្លោះជាមួយរុស្ស៊ីនោះទេ ។

លោក Kuleba បានជួបតំណាងពិសេសរបស់រដ្ឋាភិបាលចិនគឺលោក Li Hui បន្ទាប់ពីអ្នកការទូតរូបនេះបានធ្វើទស្សនកិច្ចរយៈពេល ២ ថ្ងៃទៅកាន់ប្រទេសអ៊ុយក្រែន ដោយគោរពតាមកិច្ចសន្ទនាតាមទូរស័ព្ទដែលបានធ្វើឡើងកាលពីខែមុនរវាងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងប្រធានាធិបតីចិន Xi Jinping ។
គួរបញ្ជាក់ថា ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនរូបនេះក៏បានកើតឡើង បន្ទាប់ពីប្រទេសចិនបានចេញឯកសារមួយកាលពីខែកុម្ភៈ ដោយជំរុញឲ្យរដ្ឋាភិបាលទីក្រុងកៀវ និងមូស្គូធ្វើកិច្ចសន្ទនា និងធ្វើការលើបទឈប់បាញ់ជាដើម ប៉ុន្តែមិនបានអំពាវនាវឲ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែននោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អតីតមេទ័ពអាមេរិក៖ រុស្ស៊ី អាចបាញ់នុយក្លេអ៊ែរលើ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


