ព័ត៌មានអន្ដរជាតិ
អង់គ្លេស ថែមទណ្ឌកម្មថ្មី ហាមនាំចូលត្បូងពេជ្រពី រុស្ស៊ី
ចក្រភពអង់គ្លេសបានប្រកាសហាមឃាត់ការនាំចូលត្បូងពេជ្រ និងលោហៈច្រើនប្រភេទពីរុស្ស៊ី ព្រមទាំងដាក់ទណ្ឌកម្មបន្ថែមលើមនុស្ស ៨៦ នាក់ និងក្រុមហ៊ុនដែលត្រូវបានចោទថា មានទំនាក់ទំនងទៅនឹងឧស្សាហកម្មយោធារបស់ក្រុងមូស្គូផងដែរ ។

ការិយាល័យលោកនាយករដ្ឋមន្ត្រី Rishi Sunak បានគូសបញ្ជាក់ពីវិធានការនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ដោយសង្ឃឹមថា ការរឹតបន្តឹងថ្មីនឹងកាត់បន្ថយពាណិជ្ជកម្មពេជ្រតម្លៃរាប់ពាន់លានដុល្លាររបស់រុស្ស៊ី និងការនាំចេញជាច្រើនផ្សេងទៀត រួមទាំងទង់ដែង អាលុយមីញ៉ូម និងសារធាតុនីកែលផងដែរ ។
ទណ្ឌកម្មថ្មីនេះ ត្រូវបានប្រកាសក្នុងកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុននៅថ្ងៃសុក្រនេះ ខណៈលោក Sunak និយាយថា ទណ្ឌកម្មនេះបង្ហាញពីក្រុមប្រទេស G7 គឺនៅតែរួបរួមក្នុងការប្រឈមមុខនឹងការគម្រាមកំហែងពីរុស្ស៊ី ក៏ដូចជាផ្តល់ការគាំទ្រដល់អ៊ុយក្រែន ។

ចាប់តាំងពីរុស្ស៊ីវាយលុកលើអ៊ុយក្រែនមក រដ្ឋាភិបាលអង់គ្លេសបានចុះក្នុងបញ្ជីខ្មៅនូវបុគ្គល និងអង្គភាពជាង ១,៥០០ ដោយបានបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ីជាង ២២ ពាន់លានដុល្លារ និងដាក់កម្រិតលើពាណិជ្ជកម្មទ្វេភាគីជាង ២៤ ពាន់លានដុល្លារ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ RT
ចុចអាន ៖ អ៊ុយក្រែន ដាច់ខាតមិនទទួលយកសំណើសន្តិភាពដោះដូរនឹងការប្រគល់ ទឹកដីឲ្យ រុស្ស៊ី ឡើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


