ព័ត៌មានអន្ដរជាតិ
អាមេរិក មិនលក់យន្តហោះចម្បាំង F-35 ឲ្យ ថៃ ឡើយ ព្រោះវាទំនើបពេកសម្រាប់ប្រទេសនេះ
សហរដ្ឋអាមេរិកបានច្រានចោលសំណើរបស់កងទ័ពអាកាសថៃ (RTAF) ក្នុងការបញ្ជាទិញយន្តហោះចម្បាំង F-35 ចំនួន ២ គ្រឿង ក្រោមហេតុផលថា ប្រទេសថៃមិនទាន់ត្រៀមខ្លួនសម្រាប់ទទួលយកយន្តហោះទំនើបបែបនេះនៅឡើយទេ ។

ប្រភពពីកងទ័ពអាកាសថៃបានឲ្យដឹងកាលពីថ្ងៃអង្គារថា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក Robert Godec បានជួបជាមួយប្រធានកងទ័ពអាកាសថៃគឺលោកមេបញ្ជាការ Alongkorn Wannarot កាលពីសប្តាហ៍មុន ដើម្បីនិយាយប្រាប់ដោយផ្ទាល់មាត់អំពីការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ហើយលោក Godec បាននិយាយថា កងទ័ពអាកាសថៃ មិនទាន់មានគ្រឿងបរិក្ខារ ឬវិធានការសន្តិសុខពេញលេញដើម្បីផ្ទុកយន្តហោះចម្បាំងនេះនោះទេ ។
ទោះជាយ៉ាងណាក៏ដោយ ការបដិសេធនេះត្រូវបានគេមើលឃើញថា ប្រហែលជាក៏ដោយសារតែរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ជឿថា រដ្ឋាភិបាលទីក្រុងបាងកកកំពុងងាកទៅរកទីក្រុងប៉េកាំងច្រើនជាងចំពោះការចង់បានយន្តហោះ F-35 នេះ ។

ស្របពេលជាមួយគ្នានោះ ប្រេសិតអាមេរិករូបនេះក៏បានបញ្ជាក់ប្រាប់ភាគីថៃដែរថា “នៅពេលណាដែលប្រទេសថៃត្រៀមខ្លួនរួចរាល់ហើយនោះ សហរដ្ឋអាមេរិកនឹងសុខចិត្តធ្វើកិច្ចពិភាក្សាមួយផ្សេងទៀតស្តីពីការទិញយន្តហោះចម្បាំង F-35 នេះ” ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ កងទ័ពអាកាសថៃក៏មិនទទួលរងការខូចខាតណាមួយពីការបដិសេធនេះឡើយ ក្រៅតែពីប្រាក់ចំនួន ៣៦៩ លានបាតដែលខ្លួនបានដកពីថវិកាជាតិ ឆ្នាំ២០២៣ ។ ចំនួនទឹកប្រាក់នេះត្រូវបានគេកំណត់សម្រាប់ការបញ្ជាទិញលើកដំបូង ក្នុងករណីបើសហរដ្ឋអាមេរិកយល់ព្រមលក់យន្តហោះចម្បាំង F-35 ឲ្យប្រទេសថៃ ។

គួរបញ្ជាក់ថា កងទ័ពអាកាសថៃបាននឹងកំពុងជំរុញឲ្យមានការបញ្ជាទិញយន្តហោះចម្បាំង F-35 ចំនួន ២ គ្រឿងក្នុងតម្លៃ ៧.៣៨ ពាន់លានបាត ដើម្បីជំនួសយន្តហោះចម្បាំង F-16 ចាស់របស់ខ្លួន ។ ទោះជាយ៉ាងណាក៏ដោយ លោក Alongkorn ធ្លាប់បានលើកឡើងកាលពីឆ្នាំមុនថា ឱកាសដែលអាមេរិកយល់ព្រមលក់យន្តហោះនេះគឺមានត្រឹមតែ ៥០ ភាគរយប៉ុណ្ណោះ ដូច្នេះខាងកងទ័ពគឺបានត្រៀមចិត្តទុករួចទៅហើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ លោក ប្រាយុទ្ធ ស្នើសមាជិកសភាបក្សរបស់ខ្លួន សិក្សាលទ្ធផលបោះឆ្នោត សកលឲ្យអស់ពីសមត្ថភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


