ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាកាសចរណ៍ វៀតណាម ត្រៀមភ្ជាប់ជើងហោះហើរជាមួយ កម្ពុជា និងឡាវឡើងវិញ
ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines នឹងភ្ជាប់ឡើងវិញនូវផ្លូវហោះហើរទីក្រុងហាណូយ ហ្លួងព្រះបាង និងសៀមរាប ចាប់ពីថ្ងៃទី១ ខែកក្កដា ដោយមានជើងហោះហើរចំនួន ៣ ដងក្នុងមួយសប្តាហ៍ ពោលនៅថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ហើយចំនួនជើងហោះហើរនឹងកើនឡើងដល់ ៥ ដងក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី៣០ ខែតុលាតទៅ ។

ការបន្តភ្ជាប់ជើងហោះហើរឡើងវិញ បន្ទាប់ពីបានផ្អាកអស់មួយរយៈ ដោយសារបញ្ហាកូវីដ ១៩ នឹងនាំមកនូវជម្រើសជើងហោះហើរដ៏ងាយស្រួលជាច្រើនដល់ភ្ញៀវទេសចរ និងរួមចំណែកជាវិជ្ជមានដល់ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌ក្នុងតំបន់រវាងប្រជាជាតិទាំងបីផងដែរ ។
ទន្ទឹមនោះ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ក៏កំពុងដំណើរការជើងហោះហើរចំនួន ៧ ដងក្នុងមួយសប្តាហ៍នៅលើផ្លូវឆ្លងកាត់ឥណ្ឌូចិនមួយផ្សេងទៀត ដែលតភ្ជាប់ទីក្រុងហាណូយ វៀងច័ន្ទន៍ ភ្នំពេញ និងទីក្រុងហូជីមិញ ។

គួរឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមមួយនេះ បានចាប់ផ្តើមប្រតិបត្តិការជើងហោះហើរទៅកាន់ខេត្តសៀមរាបក្នុងឆ្នាំ ២០០០ និងទៅហ្លួងព្រះបាងឆ្នាំ ២០០៦ ខណៈនៅឆ្នាំ ២០១៩ ក្រុមហ៊ុនអាកាសចរណ៍នេះបានដឹកជញ្ជូនអ្នកដំណើរជិត ៤០ ម៉ឺននាក់នៅលើផ្លូវឆ្លងកាត់ឥណ្ឌូចិនរបស់ខ្លួន ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ VN Express
-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


