Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្រាប់មូលហេតុដែល អ៊ុយក្រែន មិនអាចឈ្នះសង្គ្រាម

បានផុស

នៅ

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅចក្រភពអង់គ្លេសលោក Andrey Kelin បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន BBC ថា អ៊ុយក្រែនមិនអាចឈ្នះសង្គ្រាមលើរុស្ស៊ីនោះទេ ព្រោះរុស្ស៊ីធំជាងអ៊ុយក្រែនដល់ទៅ ១៦ ដងឯណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kelin បាននិយាយថា “វា​ជា​កំហុស​ឧត្តមគតិ​ដ៏​ធំ​មួយ​ដែល​គិត​ថា ​អ៊ុយក្រែន​នឹង​ឈ្នះសង្គ្រាមលើរុស្ស៊ី ព្រោះរុស្ស៊ីធំជាងអ៊ុយក្រែន ១៦ ដង យើង​មាន​ធនធាន​ដ៏​សម្បើម ម្យ៉ាង​យើង​មិន​ទាន់​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ធ្ងន់ធ្ងរ​ណាមួយលើអ៊ុយក្រែននៅឡើយ​ទេ” ។

អ្នកការទូតរូបនេះបញ្ជាក់ទៀតថា “យើង​ចង់​បាន​សន្តិភាព យើង​មិន​ចង់​បាន​ការ​គំរាម​កំហែងណាមួយ​ពី​អ៊ុយក្រែន​មក​លើ​រុស្ស៊ី​នោះទេ ។ យើងគ្រាន់តែការពារទឹកដីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន និងជួយប្រជាជនរុស្ស៊ីនៅទីនោះ ជាពិសេសយើងគ្រាន់តែចង់កសាងតំបន់ Donbass ឡើងវិញតែប៉ុណ្ណោះ” ។

ទន្ទឹមនោះ លោក Kelin ក៏បានលើកឡើងដែរថា ប្រសិនបើសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសម្ព័ន្តមិត្តអង្គការណាតូផ្សេងទៀត បញ្ឈប់ការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន នោះសង្គ្រាមក៏មិនអូសបន្លាយពេលមកដល់ពេលនេះផងដែរ ។

គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹកនៅអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក បណ្ដាប្រទេសលោកខាងលិចបានចាប់ផ្ដើមយុទ្ធនាការដាក់ទណ្ឌកម្មទ្រង់ទ្រាយធំប្រឆាំងនឹងរុស្ស៊ី ហើយបាននិងកំពុងផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលរបស់ទីក្រុងកៀវផងដែរ ខណៈរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ការផ្គត់ផ្គង់អាវុធណាមួយដល់យោធាអ៊ុយក្រែន នឹងក្លាយជាគោលដៅកម្ចាត់ស្របច្បាប់សម្រាប់រុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោកខាងលិច កំពុងធ្វើសង្គ្រាមគ្រប់បែបយ៉ាងប្រឆាំង រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត លី ឆេង បន្តជំរុញ​ឱ្យ​យុវជន​ខិតខំ​យកសិក្សារៀនសូត្របន្ថែមទៀត ដើម្បី​ក្លាយ​ជាមូលធនមនុស្ស​ដ៏សំខាន់របស់សង្គមជាតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចខណ្ឌកំបូល ឃាត់ម៉ូតូ​ដែល​ប្រេីប្រាស់​សុីម៉ាំង​បំពង​សំឡេង​កែច្នៃ​១០គ្រឿង

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម