ព័ត៌មានអន្ដរជាតិ
លោកខាងលិច កំពុងធ្វើសង្គ្រាមគ្រប់បែបយ៉ាងប្រឆាំង រុស្ស៊ី
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍របស់រុស្ស៊ីកាលពីថ្ងៃអាទិត្យថា បណ្តាប្រទេសលោកខាងលិចកំពុងធ្វើសង្រ្គាមរបស់ពួកគេប្រឆាំងនឹងរុស្ស៊ីលើគ្រប់វិស័យទាំងអស់ ។

លោកបានពន្យល់ថា “សង្រ្គាមកំពុងត្រូវបានធ្វើឡើងក្នុងន័យទូលំទូលាយ ជាពិសេសគឺកំពុងធ្វើឡើងប្រឆាំងនឹងរុស្ស៊ីលើគ្រប់ទម្រង់ មិនថា សេដ្ឋកិច្ច ទំនាក់ទំនងអន្តរជាតិ ឬអ្វីផ្សេងនោះទេ” ។
ទន្ទឹមនោះ លោក Peskov ក៏បានជំរុញឲ្យរុស្ស៊ីកុំចុះចាញ់នឹងបញ្ហាទាំងនេះ និងរក្សាស្មារតីប្រុងប្រយ័ត្នក្នុងកាលៈទេសៈគ្រប់បែបយ៉ាងផងដែរ ។ លោកបានលើកឡើងថា “យើងគួរតែរក្សាការផ្តោតអារម្មណ៍ និងរឹងមាំ ហើយធ្វើអ្វីដែលសមស្របបំផុតនឹងផលប្រយោជន៍របស់យើង ត្រូវមានភាពតឹងតែង ប៉ុន្តែបើកចំហចំពោះអ្វីដែលអាចជួយយើងបាន” ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការសឹកនៅអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់សាធារណៈរដ្ឋប្រជាមានិត Donetsk និង Lugansk សម្រាប់ការការពារពីកងទ័ពអ៊ុយក្រែន ខណៈប្រតិបត្តិការដែលកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែនមួយនេះ មានគោលបំណងកម្ចាត់យោធា និងដើម្បីរំដោះទាំងស្រុងនូវតំបន់ Donbas ។
ជាការឆ្លើយតបប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មជាច្រើនមកលើរុស្ស៊ី ហើយបាននិងកំពុងផ្គត់ផ្គង់អាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អ៊ុយក្រែន ខណៈរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ការផ្គត់ផ្គង់អាវុធណាមួយដល់យោធាអ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់រុស្ស៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ រុស្ស៊ី ព្រមាន អំពីការរីកកាន់តែធំ នៃសង្គ្រាមអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


