ព័ត៌មានអន្ដរជាតិ
អាថ៌កំបាំងប្រឡាយទឹកក្រោមស្ពានរីយ៉ាល់តូប្រែពណ៌បៃតង ត្រូវបានលាតត្រដាង
អាជ្ញាធរប្រចាំតំបន់បានទម្លាយមូលហេតុដែលធ្វើឲ្យប្រឡាយទឹកក្រោមស្ពានរីយ៉ាល់តូ នៅទីក្រុង Venice ប្រែពណ៌បៃតង កាលពីថ្ងៃទី ២៨ ខែឧសភា ។ តាមពិតបញ្ហានេះមិនមែនបណ្ដាលមកពីការបាតុកម្ម ឬប្រឆាំងនយោបាយអ្វីឡើយ ប៉ុន្តែវាកើតឡើងដោយសារសមាសធាតុម្យ៉ាងដែលគេប្រើសម្រាប់តេស្តប្រព័ន្ធទឹកស្អុយប៉ុណ្ណោះ ។

ទីភ្នាក់ងារតំបន់សម្រាប់ការបង្ការ និងការពារបរិស្ថាននៃទីក្រុង Veneto បាននិយាយពីការប្រទះឃើញសមាសធាតុ Fluorescein ក្នុងគំរូទឹកដោយគ្មានប្រភពច្បាស់លាស់ ។ យ៉ាងណាការពិសោធន៍មិនមានរកឃើញសារធាតុពុលក្នុងសមាសធាតុ Fluorescein ទេ ដូច្នេះហេតុការណ៍នេះត្រូវបានបញ្ចប់ដោយគ្មានមន្ទិលសង្ស័យ ឬករណីគ្រោះថ្នាក់សូម្បីតែមួយ ។

ត្រឡប់ទៅកាន់ឆ្នាំ ១៩៦៨ វិញ ក៏ធ្លាប់មានករណីស្រដៀងនេះបានកើតឡើងដែរ ពេលនោះសិល្បករអាហ្សង់ទីនឈ្មោះ Nicolas Garcia Uriburu បានប្រើសមាសធាតុ Fluorescein ដើម្បីប្រែពណ៌ទឹក ក្នុងគោលបំណងបង្កើនការយល់ដឹងពីបរិស្ថាន នៅប្រឡាយធំអំឡុងពិធីបុណ្យ Venice Biennale លើកទី ៣៤ ៕
ចុចអាន ៖ នៅសុខៗស្រាប់តែប្រឡាយទឹកក្រោមស្ពានរីយ៉ាល់តូ ប្រែពណ៌បៃតងយ៉ាងអាថ៌កំបាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


