ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្តណាតូ យល់ព្រមឲ្យ អ៊ុយក្រែនក្លាយជាសមាជិក
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១ខែមិថុនាថា សម្ព័ន្ធមិត្តអង្គការណាតូបានយល់ព្រមថា ប្រទេសអ៊ុយក្រែន នឹងក្លាយជាសមាជិកនៃសម្ព័ន្ធភាពមួយនេះ។

លោក Stoltenberg បាននិយាយមុនកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសណាតូថា “សម្ព័ន្ធមិត្តទាំងអស់យល់ស្របថា ទីក្រុងមូស្គូមិនមានសិទ្ធិវេតូ ប្រឆាំងនឹងការពង្រីករបស់អង្គការណាតូនោះទេ។ យើងកំពុងឆ្ពោះទៅមុខ សម្ព័ន្ធមិត្តយល់ព្រមថា អ៊ុយក្រែននឹងក្លាយជាសមាជិក”។
ការអត្ថាធិប្បាយនេះ គឺជាការជំទាស់ដោយផ្ទាល់ចំពោះលោក វ្ល៉ាឌីមៀរ ពូទីន ចំពេលមានការអះអាងថា លោក ពូទីន បានបើកការវាយលុកអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ ដើម្បីបញ្ឈប់អង្គការណាតូ មិនឲ្យខិតកាន់តែជិតព្រំដែនរុស្ស៊ី។
ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសផ្សេងទៀត ក៏បានគាំទ្រការលើកឡើងរបស់លោក Stoltenberg ស្តីពីសមាជិកភាពរបស់អ៊ុយក្រែនផងដែរ។
រដ្ឋមន្ត្រីការបរទេសអេស្តូនីលោក Margus Tsahkna និយាយថា អ៊ុយក្រែន គួរតែត្រូវបានផ្តល់ផ្លូវច្បាស់លាស់ ឆ្ពោះទៅរកការក្លាយជាសមាជិកណាតូ។
ចំណែក រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis និយាយថា វាជា ពេលវេលាដ៏សំខាន់ដើម្បីស្វែងរក ចម្លើយជាក់ស្តែងអំពីរបៀបដែលអ៊ុយក្រែនអាចក្លាយជាសមាជិកណាតូ។
រីឯរដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna និយាយថា ណាតូត្រូវគិតថាតើការធានាសន្តិសុខបែបណាដែលខ្លួន អាចផ្តល់ឱ្យអ៊ុយក្រែន។
គួរបញ្ជាក់ថា ប្រសិនបើប្រទេសណាមួយចង់ចូលរួមជាមួយអង្គការណាតូ លុះត្រាតែមានការឯកភាពពីប្រទេសជាសមាជិកទាំងអស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Standard
ចុចអាន៖ អាមេរិក ថា ដល់ពេលវេលាសម្រាប់ឲ្យ ស៊ុយអែត ចូលជាសមាជិក ណាតូ ហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ