ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ គ្មានប្រទេសណា ហ៊ានចាប់ខ្លួនលោក ពូទីន តាមដីការបស់ ICC ទេ
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងបទសម្ភាសមួយកាលពីថ្ងៃពុធ ទី១០ ខែឧសភាថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គឺជាអាយ៉ងរបស់លោកខាងលិច ហើយរុស្ស៊ីពិបាកនឹងស្រមៃណាស់ថា មានប្រទេសហ៊ានអនុវត្តដីកាចាប់ខ្លួនលោក ពូទីន ដែលជាប្រធានាធិបតីនៃប្រទេសមហាអំណាចនុយក្លេអ៊ែរអធិបតេយ្យមួយនេះ ។

លោក Peskov បានលើកឡើងបែបនេះ ជាការឆ្លើយតបទៅសំណួររបស់ទូរទស្សន៍ ATV អំពីការចោទប្រកាន់របស់ ICC ប្រឆាំងនឹងលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន និងស្នងការសិទ្ធិកុមារលោកស្រី Maria Lvova-Belova។
លោក Peskov បានប្រាប់ ATV ថា ដីកា ICC មានន័យថា អាចមានរដ្ឋនៅទីនោះខ្វះអធិបតេយ្យ ហើយប្រហែលជាគិតថា ពួកគេមានចំណាប់អារម្មណ៍ក្នុងការធ្វើសកម្មភាពលើដីកានោះ ប្រសិនបើពួកគេទទួលបានឱកាស។ ប៉ុន្តែខ្ញុំមិនហ៊ានស្រមៃទេថា នឹងមាននរណាម្នាក់ ហ៊ានធ្វើតាមដីកានោះប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ី។
លោកបន្ថែមថា វាជារឿងដែលមិនអាចនឹកដល់ រុស្ស៊ីគឺជាប្រទេសធំបំផុតមួយក្នុងពិភពលោក និងជាមហាអំណាចនុយក្លេអ៊ែរធំបំផុតមួយ។

លោកថែមទាំងអះអាងទៀតថា រុស្ស៊ីមិនមែនជាប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូមទេ ហើយក៏មិនទទួលស្គាល់តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ មួយនេះដែរ។
លោក Peskov គូសបញ្ជាក់ថា “ក្នុងកាលៈទេសៈបច្ចុប្បន្ន យើងចាត់ទុកស្ថាប័ននេះ ជាអាយ៉ងលោកខាងលិច ដែលគេកំពុងប្រើប្រាស់ដើម្បីដាក់សម្ពាធប្រទេសរបស់យើង។ ពួកគេនឹងមិនជោគជ័យឡើយ”។
គួរបញ្ជាក់ថា កាលពីខែមីនា ICC បានចេញដីកាចាប់ខ្លួន ដោយអះអាងថា លោក ពូទីន និងលោកស្រី Lvova-Belova ជាអ្នកទទួលខុសត្រូវការនិរទេសកុមារដោយខុសច្បាប់ ចេញពីតំបន់កាន់កាប់នៅក្នុងប្រទេសអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


