ព័ត៌មានអន្ដរជាតិ
អាជ្ញាធរ Kherson ចេញការប៉ាន់ស្មាន អំពីទំហំខូចខាតហិរញ្ញវត្ថុ ដោយសារបាក់ទំនប់
អាជ្ញាធរក្នុងតំបន់ Kherson ដែលគ្រប់គ្រងដោយរុស្ស៊ី បានចេញការប៉ាន់ស្មានដំបូង អំពីទំហំខូចខាត ដែលបណ្តាលមកពីការបំផ្លិចបំផ្លាញទំនប់ Kakhovka កាលពីថ្ងៃអង្គារទី៦ខែមិថុនា។
ឧបទ្ទវហេតុនោះដែលទីក្រុងកៀវ និងមូស្គូ កំពុងស្តីបន្ទោសគ្នាទៅវិញទៅមក គឺបណ្តាលឲ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅតាមដងទន្លេ Dnipro។
នៅក្នុងការបង្ហោះលើបណ្តាញ Telegram របស់ខ្លួនកាលពីថ្ងៃសៅរ៍ទី១០ខែមិថុនា ប្រធានរដ្ឋាភិបាលក្នុងតំបន់ លោក Andrey Alekseenko បានសរសេរថា តាមការគណនាបឋម, ការខូចខាតបានឈានដល់ប្រហែល ១៣៨លានដុល្លារអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានគូសបញ្ជាក់ថា “តួលេខចុងក្រោយ អាចខ្ពស់ជាងនេះឆ្ងាយណាស់”។ លោកបន្ថែមថា បច្ចុប្បន្នក្រុមអ្នកអង្កេតពិសេស កំពុងចុះពិនិត្យគ្រួសារនានា ដើម្បីប៉ាន់ស្មានការខូចខាតក្នុងករណីបុគ្គលនីមួយៗ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋាន ងាយស្រួលផ្តល់សំណង។
លោក Alekseenko ក៏បានកត់សម្គាល់ផងដែរថា សេវាសង្គ្រោះបន្ទាន់រុស្ស៊ី កំពុងធ្វើការយ៉ាងសកម្មនៅក្នុងតំបន់ ដើម្បីជួយសង្គ្រោះអ្នករស់រានមានជីវិត និងសម្លាប់មេរោគនៅតំបន់ដែលទឹកជំនន់បានស្រក។
ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍ទី៨ខែមិថុនា លោក Vladimir Leontyev អភិបាលក្រុង Novaya Kakhovka បានរាយការណ៍ថា មនុស្សចំនួន៥នាក់ ត្រូវបាត់បង់ជីវិតបន្ទាប់ពីឧប្បត្តិហេតុនេះ ហើយមនុស្ស៤១នាក់ទៀត រងរបួស។
គួរបញ្ជាក់ថា ក្រុង Novaya Kakhovka គឺស្ថិតនៅលើច្រាំងខាងឆ្វេងនៃទន្លេ Dnipro ហើយត្រូវបានគ្រប់គ្រងដោយរុស្ស៊ី ខណៈអ៊ុយក្រែនកាន់កាប់ផ្នែកម្ខាងនៃតំបន់ Kherson៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ការផ្ទុះទំនប់អ៊ុយក្រែន គឺជាគ្រោះមហន្តរាយបរិស្ថានអាក្រក់បំផុតរបស់អឺរ៉ុប ចាប់តាំងពីហេតុការណ៍ Chernobyl
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


