ព័ត៌មានអន្ដរជាតិ
លោក Biden ពន្យារពេលកិច្ចប្រជុំជាមួយប្រមុខអង្គការ ណាតូ ព្រោះតែឈឺធ្មេញ
សេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានពន្យារពេលកិច្ចប្រជុំជាមួយប្រមុខអង្គការណាតូ និងថែមទាំងលុបចោលព្រឹត្តិការណ៍សាធារណៈផ្សេងទៀតរបស់លោកកាលពីថ្ងៃចន្ទ ដើម្បីធ្វើការព្យាបាលសរសៃធ្មេញរបស់លោក ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកវេជ្ជបណ្ឌិត Kevin O’Connor បាននិយាយថា លោក Biden មានអាការៈឈឺធ្មេញខ្លាំងកាលពីថ្ងៃអាទិត្យ ហើយបន្ទាប់ពីឆ្លងកាត់ការថតកាំរស្មីអ៊ិចបានបង្ហាញថា លោក Biden នឹងត្រូវការដកធ្មេញដែលឈឺចុកចាប់មួយនេះ ។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកសារព័ត៌មានថា លោក Biden ដែលបច្ចុប្បន្នមានវ័យ ៨០ ឆ្នាំកាន់តែឈឺធ្មេញខ្លាំងទៅៗនៅថ្ងៃចន្ទ និងទទួលការចាក់ថ្នាំស្ពឹកផងដែរ ប៉ុន្តែទោះជាយ៉ាងណា លោកមិនបានផ្ទេរការងារណាមួយទៅឲ្យលោកស្រីអនុប្រធានាធិបតី Kamala Harris នៅក្រោមវិសោធនកម្មទី ២៥ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកនោះទេ ។

គួរបញ្ជាក់ថា កិច្ចប្រជុំទ្វេភាគីរបស់លោកប្រធានាធិបតី Joe Biden ជាមួយលោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ ដែលតាមកាលវិភាគកំណត់គឺធ្វើឡើងកាលពីថ្ងៃចន្ទ ប៉ុន្តែត្រូវបានលើកពេលមកថ្ងៃអង្គារនេះវិញ បន្ទាប់ពីទទួលការព្យាបាលរួចរាល់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


