ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ថា ផែនការវិលត្រឡប់ចូលស្រុកវិញរបស់លោក ថាក់ស៊ីន ទុកឲ្យប៉ូលិសជាអ្នកចាត់ចែង
នាយករដ្ឋមន្ត្រីផុតអាណត្តិថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃអង្គារថា ផែនការរបស់វិលត្រឡប់ចូលស្រុកវិញរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា គឺទុកឲ្យខាងប៉ូលិសជាអ្នកចាត់ចែង ព្រោះបញ្ហានេះលោកមិនបានលើកឡើងក្នុងជំនួបជាមួយមេប៉ូលិសជាតិនោះទេ ។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីថាតើលោក ប្រាយុទ្ធ និងលោក Damrongsak Kittiprapas អគ្គស្នងការនគរបាលជាតិថៃ បាននិយាយអំពីផែនការវិលត្រឡប់ចូលមកប្រទេសថៃវិញរបស់លោក ថាក់ស៊ីន ដែរឬទេ, នាយករដ្ឋមន្ត្រីចាំផ្ទះរូបនេះនិយាយថា “យើងមិនដែលនិយាយពីលោក ថាក់ស៊ីន នោះទេ ហើយតើខ្ញុំគួរពាក់ព័ន្ធនឹងគាត់ដែរឬទេ?” ។
ទន្ទឹមនោះ អ្នកសារព័ត៌មានបានសួរទៀតថាតើប៉ូលិសត្រូវរៀបចំអ្វីខ្លះ ប្រសិនបើលោក ថាក់ស៊ីន ត្រឡប់ចូលស្រុកវិញនោះ, លោក ប្រាយុទ្ធ បាននិយាយថា រឿងនេះមិនពាក់ព័ន្ធនឹងរដ្ឋាភិបាលនោះទេ ព្រោះវាជារឿងនីតិរដ្ឋ ហើយប្រសិនបើអតីតនាយករដ្ឋមន្ត្រីរូបនេះត្រឡប់មកវិញមែននោះ គាត់នឹងត្រូវប្រឈមនិតិវិធីច្បាប់ ហើយខ្ញុំមិនមានអ្វីទាក់ទងនឹងគាត់ឡើយ” ។

កន្លងមកលោក ថាក់ស៊ីន បានបង្ហោះសារនៅមុនការបោះឆ្នោតថ្ងៃទី១៤ ខែឧសភាថា លោកបានប្តេជ្ញាចិត្តវិលត្រឡប់ទៅប្រទេសថៃវិញមុនអាយុ ៧៤ ឆ្នាំនៅថ្ងៃទី២៦ ខែកក្កដា ។ លោកបានបង្ហោះសារទៀតថា លោកចង់ត្រឡប់ទៅផ្ទះវិញដើម្បីមើលថែចៅៗរបស់លោក ហើយលោកក៏បានត្រៀមខ្លួនរួចរាល់អស់ហើយផងដែរ ដើម្បីប្រឈមមុខនឹងផ្លូវច្បាប់ ។
លោក ថាក់ស៊ីន ត្រូវបានផ្ដួលរំលំដោយរដ្ឋប្រហារយោធានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ខណៈពេលដែលលោកនៅក្រៅប្រទេស ។ ចាប់តាំងពីពេលនោះមក គាត់បានរស់នៅនិរទេសខ្លួន លើកលែងតែដំណើរទស្សនកិច្ចរយៈពេលខ្លីមកកាន់ប្រទេសថៃក្នុងឆ្នាំ ២០០៨ ។

គួរបញ្ជាក់ថា គោលបំណងរបស់លោក ថាក់ស៊ីន ក្នុងការវិលត្រឡប់ចូលស្រុកវិញគឺមានចំនួន ១៨ លើកមកហើយចាប់តាំងពីឆ្នាំ ២០២១ ដល់ត្រឹមខែឧសភានេះ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីដ៏លេចធ្លោរូបនេះត្រូវបានកាត់ទោសកំបាំងមុខតុលាការឧក្រិដ្ឋកម្មថៃឲ្យជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំលើសំណុំរឿងពុករលួយចំនួន ៤ ករណី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ បក្សចលនាឆ្ពោះទៅមុខ ថៃ ត្រៀមដំឡើងប្រាក់ខែដល់កម្មករ ៣ កម្រិតនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


